ថ្ងៃនេះ Cambodia Recipe សូមបង្ហាញនូវវិធីធ្វើម្ហូបមួយមុខទៀតដល់ស្ត្រីមេផ្ទះគ្រប់រូប
ដែលម្ហូបនេះមានឈ្មោះថា ត្រីចៀនបន្លែជូអែម។ នេះជាអហារមួយប្រភេទដែលមានរស់ជាតិជូអែម
ព្រោះការធ្វើម្ហូបនេះត្រូវផ្សំឡើងពីគ្រឿងផ្សំជាច្រើន រួមទាំងបន្លែផងដែរ។
+គ្រឿងផ្សំ៖
- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
- ទឹកត្រីមួយស្លាព្រា
- ម្ទេះប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំងមួយដុំ
- ការ៉ុតមួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាព្រា
- អំបិលមួយស្លាព្រាកាហ្វេ
- ស្ករសពីរស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ប្រេងឆាមួយស្លាព្រា
+វិធីធ្វើ៖
១.ធ្វើត្រីរួចលាងទឹកឱ្យស្អាត
បន្ទាប់មកយកត្រីទៅចៀនឱ្យក្រៀម រួចដួសដាក់ចានទុកមួយដាច់ដោយឡែក។
២. ម្ទេះប្លោកពុះជាពីរឆ្គៀលយកសរសៃ
និងគ្រាប់លាងទឹកឱ្យស្អាត ដើម្បីកុំឱ្យហិរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឱ្យស្អាត
បន្ទាប់មកគាស់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឱ្យ
ស្អាតចិតបញ្ឆិតៗ។
ធ្វើការលាងប៉េងប៉ោះឱ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
៣. លាយទឹកម្ជូរជាមួយ
និងអំបិល,
ស្ករស, ប៊ីចេងកូរចូលគ្នាឱ្យសព្វទុកមួយឡែកសិន។
៤. ដាក់ខ្លាញ់ឱ្យក្តៅ
បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឱ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រីដែលដួស
ដាក់ចានជាការស្រេច៕