ផ្លែញរមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា៖
បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងរាងកាយ
ប្រឆាំងនឹងជម្ងឺឳកាសនិយមពន្លឿនការព្យាបាលមុខរបួស ឲ្យ
ជាសះ ស្បើយបានឆាប់រហ័សការពារ
និងប្រឆាំងជម្ងឺមហារីក ទឹកនោមផ្អែម និងជម្ងឺថ្លើមកាត់បន្ថយ
អការះឈឺចាប់ សាច់ ដុំ
ក្រោយសកម្មភាពប្រចាំថ្ងៃ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់សុខភាព។
ផ្លែញរ
គឺជាផ្លែឈើមួយប្រភេទដែលមនុស្សយើងតែងតែមើលរំលងពីគុណប្រយោជន៍របស់វា។ លោកអ្នក
មិន ដែលចាប់អារម្មណ៍ទេថា
ឱសថធម្មជាតិមួយចំនួនមានប្រសិទ្ធភាពក្នុងការព្យាបាលជមងឺជាងឱសថ វេជ្ជសាស្រ្ដ ទៅទៀត។
-ជួយកម្ចាត់បាក់តេរី
៖ នេះជាការសិក្សារបស់ជនជាតិឥណ្ឌាវិញម្ដងដែលបានអះអាងថាការប្រើប្រាស់ ម្សៅស្ងួតដែលចំរាញ់ចេញពីផ្លែញរអាចជួយ កម្ចាត់បាក់តេរីដែលមាននៅក្នុងខ្លួនរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាពដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។
-ជួយព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង
៖ ការសិក្សាមួយដែលបានធ្វើឡើងដោយគ្រូពេទ្យជនជាតិអាល្លឺម៉ង់
បានបង្ហាញថា
ការទទួលទានទឹកដែលមានលាយល្បាយនៃទឹកញរស្រស់ត្រឹមតែ១០ភាគរយ អាចជួយ
ព្យាបាល ការឈឺចាប់បាន
ជាពិសេសជំងឺរលាកសន្លាក់ឆ្អឹង។
-ប្រឆាំងទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល
៖ ការសិក្សាថ្មីមួយដែលបានធ្វើនៅក្នុងសាកលវិទ្យាល័យ
មួយកន្លែងរបស់ប្រទេសជប៉ុន ដែលបានធ្វើការពិសោធន៍លើអ្នកជំងឺដែលមានបញ្ហាដាច់សរសៃឈាមខួរ
ក្បាលមក បានបង្ហាញថា លោកអ្នកដែលបានផឹកទឹកញរ ១០ភាគរយក្នុងរយៈពេល៧ថ្ងៃនឹងបានធូរ
ស្បើយពីជំងឺ៕ (ទស្សនាវីដេអូ របៀបធ្វើ និងទទួលទានទឹកផ្លែញរ)