គ្រឿងផ្សំ៖
- មាន់ស្រែ ១ ក្បាល (ទំងន់ ១ គីឡូក្រាម)
- ជីវ៉ាន់ស៊ុយ ៥ ដើម
- អំបិលម៉ត់ ១ ស្លាបព្រាកាហ្វ
- គល់ស្លឹកគ្រៃដំបំបែក ៤ គល់
- ខ្ទឹមស ៥ កំពិស
- ម្រេចគ្រាប់ ១០គ្រាប់
- ទឹកត្រី
វិធីចំអិន៖
១ បុកល្អិតច្របល់ មើមខ្ទឹម, ឬសជីវ៉ាន់ស៊ុយ,
ម្រេច, អំបិល ទុកប្រើប្រាស់ជាគ្រឿង
២ លាងស្អាត មាន់, យកចេញ គ្រឿងក្នុង
៣ ប្រឡាក់គ្រឿង មាន់ ជាមួយគ្រឿង ដែលបានបុកហើយ
៤ លាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ
៥ ឆ្មូលញ៉ុកគល់ស្លឹកគ្រៃ ទៅក្នុងខ្លួនមាន់
៦ ដេរភ្ជិត គូថមាន់
៧ ដោតមាន់ នៅចុងឈើម្ខាង, ចុងឈើម្ខាងទៀត ដោតទៅដ
៨ ដាក់ចានគោម លើដី នៅចំពីក្រោមមាន់
៩ គ្របពីលើមាន់ ដោយសំបកប៉ោត
១០ គរចំបើងលើសំបកប៉ោត អោយលិចកប់ប៉ោត
១១ ដុតឆេះទ្រលោម ចំបើង ដែលបានគ្របលិចប៉ោត
១២ ដុត ពី ១៥ ទៅ ២០នាទី
១៣ លើកចេញ សំបកប៉ោត
១៤ ដាក់មាន់ឆ្អិនផុយ ទៅលើចានគោម សំរាប់ញ៉ាំ តាមឆ្ងាញ់។