ឆាមីសាច់មាន់

ភាគច្រើន​អាហារ​មួយប្រភេទនេះ​ គេ​តែងតែ​ធ្វើ​នៅ​ថ្ងៃសែនចិន ប៉ុន្តែ​ថ្ងៃនេះ Cambodia Recipe និង​បង្ហាញ​ពីវិធីធ្វើម្ហូប​មួយមុខ​នេះគឺ ឆាមី​សាច់មាន់។ ដូច្នេះ​សូម​អនុវត្ត​ទាំងអស់គ្នា​ដូច​ខាង​ក្រោម៖ 

+ គ្រឿងផ្សំ
- មី ២៥០ក្រាម (មីបន្ទះ) ស្រុះ ៣-៤នាទី
- សាច់មាន់ ២០០ក្រាម​ហាន់ចំណិត
- ម្ទេស​​ប្លោក ១ចំហៀង​ផ្លែហាន់​បញ្ឆិត​ស្តើង
- យិនឆាយ ១ដើមហាន់បញ្ឆិត​ស្តើង
- ខាត់​ណាខៀវ ១ដុំតូច​​ចិតចំណិត (ស្រុះ)
- ស្ពៃតឿ ២គុម្ព
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ប្រេង​ឆា ២​ស្លាប​ព្រាបាយ

+ វិធីធ្វើ ៖
១. ដំបូង​យក​​សាច់​មាន់​​មក​លាយ​គ្រឿង​ផ្សំ​មួយ​មុខ​ពាក់​​កណ្តាល (ម្សៅស៊ុបមាន់, ប្រេងខ្យង, ស្ករស, អំបិល, ទឹកស៊ីអ៊ីវ) លាយចូលគ្នា​​ឲ្យ​សព្វ។
២. យក​មី​​មក​ដាក់​ស្រុះរួច​ហើយ​​លាង​ទឹក​ត្រជាក់ បន្ទាប់​មក​​យក​គ្រឿង​​ដែល​នៅ​​សល់​ពី​លាយជា​មួយ​​​សាច់​​មាន់​​ដាក់​​លាយ​ ជា​មួយ​មី​ឲ្យ​សព្វ។
៣. ដាក់​ប្រេង​ឆា​​ចូល​ក្នុង​​ឆ្នាំងខ្ទះ ១ស្លាបព្រា​ពេល​ក្តៅ​ដាក់​ខ្ទឹម​ស ពាក់​កណ្តាល​ចូល​ឆា​ឲ្យ​​ឈ្ងុយដាក់​សាច់​​មាន់​ចូល​​ឆា​ឲ្យ​ឆ្អិន​ ប្រហែល​ជា​ ៣-៤​នាទី។
៤. យក​​​ខាត់​ណា​ខៀវ​, ស្ពៃ​តឿ,​ យិនឆាយ និង​ម្ទេសដា​ក់​ចូល​ឆា​ឲ្យ​បន្លែ​ស្រពាប់​ស្មាន​មើល​​ប្រហែល​ជា ២នាទី​ដួស​​ទុក​សិន។
៥. យក​ប្រេង​ឆា​​នៅ​សល់ដាក់​ឆា​​ជា​មួយ​ខ្ទឹម​ស​ដូច​មុន​​ពេល​ខ្ទឹម​ឈ្ងុយ​ ហើយ​ដាក់​មី​​ចូល​ឆា​ប្រហែល​​ជា​ ៥នា​ទី​យក​សាច់​មាន់​ដែល​ឆា​ជា​មួយ​​​បន្លែ​ឆ្អិន​រួច​ហើយ​ដាក់​ចូល​ឆា​​ បញ្ចូល​ជា​មួយ​គ្នា​ឲ្យ​សព្វ​ជា​ការ​ស្រេច៕