ខាត់ណាជាបន្លែពណ៌បៃតងដែលមានវីតាមីនជាច្រើន។
យើងធ្លាប់ឃើញគេយកខាត់ណាទៅធ្វើជាមុខម្ហូបជាច្រើនដូចជា ឆាជាមួយសាច់គោ
ឆាមី ស្ងោធ្វើជាអន្លក់ ស្ងោចាប់ឆាយ
.......។ថ្ងៃនេះយើងនិងបង្ហាញមុខម្ហូបមួយមុខទៀតហើយ ដែលយកខាត់ណាមកធ្វើដែលនោះគឺ
ខាត់ណាទឹកភ្នែក៖
គ្រឿងផ្សំ៖
-
សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ
-
ខាត់ណា កាតលជាកង់ៗ
-
ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
-
ក្រូចឆ្មា
-
ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ៖
-
ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល
កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន
អោយបានស្អាត
-
ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង
( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា
-
ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល
( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប
អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច
។