+ គ្រឿងផ្សំ៖
– មឹកពីងពាង ៣ខាំ
– ម្រះ កន្លះផ្លែ
– ម្ទេសក្រហម ៧គ្រាប់
– ខ្ទឹមស ៨កំពឹស
– ទឹកត្រី ១/២ស្លាបព្រាបាយ
– ទឹកប្រហុក
១ស្លាបព្រាបាយកន្លះ
– ទឹកអំពិលទុំ
១ស្លាបព្រាបាយកន្លះ
– ក្រូចឆ្មារ ១ផ្លែ
– ស្ករស ២ស្លាបព្រាកាហ្វេ
– ប៊ីចេង ១/២ស្លាបព្រាកាហ្វេ
– ជីរវ៉ាន់ស៊ុយ
+ វិធីធ្វើ៖
– ហាន់មឹករួចដាក់ស្រុះឲ្យឆ្អិនស្រង់ទុកមួយឡែក,
ម្រះពុះជាពីរឆ្កៀលស្នូលចេញហាន់ទទឹងៗជាបន្ទះស្ដើងៗល្មម
បើមិនចង់ល្វីងខ្លាំងអាចលាងទឹក អំបិលសឹមដាក់ស្រុះ2-3នាទី
រួចស្រង់វាដាក់ទឹកត្រជាក់សឹមស្រង់ពីទឹកត្រជាក់ចេញ ។
– បុកខ្ទឹមស
និងម្ទេសឲ្យម៉ត់ បន្ទាប់មកដាក់គ្រឿង ស្ករស ប៊ីចេង ទឹកត្រី ទឹកប្រហុក
ទឹកអំពិលទុំ ច្របាច់ក្រូចឆ្មារដាក់
រួចដាក់ម្រះចូលបុកវាតិចៗនិងច្របល់ឲ្យសព្វ ទើបដាក់មឹកចូលច្របល់ម្ដង
ទៀតបេះជីរវ៉ាន់ស៊ុយដាក់រួចជាការស្រេច ៕