+ គ្រឿងផ្សំ៖
– ពោះវៀនជ្រូក កន្លះគីឡូ
– គល់ស្លឹកគ្រៃ ៤ គល់
– ស្លឹកក្រូច ៧ សន្លឹក
– ខ្ទឹមស ៥កំពឹស
– គល់ និងឫសជីវ៉ាន់ស៊ុយ ២គល់
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្រេចស កន្លះស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាកាហ្វេ
– ម្ទេសហុយ ១ស្លាបព្រាកាហ្វេ
– ទឹកត្រី ២ស្លាបព្រាកាហ្វេ
– អង្កលីង ១ស្លាបព្រាកាហ្វេ
– ទឹកអំពិល ១ស្លាបព្រាបាយ
– ក្រូចឆ្មារ ១ផ្លែ
– ស្ករត្នោត ១ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖
– ធ្វើពោះជ្រូកលាងឲ្យស្អាត
រួចដាក់ដាំទឹកកន្លះឆ្នាំងបង់ស្លឹកក្រូច គល់ស្លឹកគ្រៃ
និងអំបិលចូលពេលទឹកពុះ ដាក់ស្ងោរពោះជ្រូករយៈពេល ៤០នាទី
បន្ទាប់មកស្រង់ចេញ យកមកប្រឡាក់គ្រឿងជាមួយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស
និងបុកខ្ទឹមស គល់និងដើមជីវ៉ាន់ស៊ុយ ម្រេចចូលគ្នាឲ្យម៉ត់
យកមកប្រឡាក់ជាមួយពោះជ្រូកឲ្យសព្វទុកចោលរយៈពេល ១៥នាទី
សឹមយកទៅដាក់ដុតក្នុងឆ្នាំងឲ្យឆ្អិន រួចហាន់ពោះជ្រូកជាដុំតូចៗល្មម ។
– ធ្វើទឹកជ្រលក់ពោះជ្រូក
លាយម្ទេសហ៊ុយជាមួយ ទឹកត្រី អង្កលីង ទឹកអំពិល ច្របាច់ក្រូចឆ្មារ
ដាក់ស្ករត្នោតកូរឲ្យរលាយសព្វគ្រឿងរួចជាការស្រេច ៕