ភ្លាអយស្ទើកន្ធំថេត


+ គ្រឿងផ្សំ​

អយ​ស្ទើ ៣០​គ្រាប់​

ម្ទេស​ម៉ត់ (Thai chilli paste) ១​ស្លាបព្រា​កាហ្វេ​

ម្ទេស​ក្រហម ៥​គ្រាប់​

ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​កន្លះ​

ទឹកត្រី ១​ស្លាបព្រា​បាយ​

ស្ករស ១​ស្លាបព្រា​កាហ្វេ​

ក​ន្ធំ​ថេត ១​ដុំ​តូច​ល្មម​

ខ្ទឹមក្រហម ១​មើម​

ខ្ទឹម​បំពង ១​ស្លាបព្រា​បាយ​

ខ្ទឹមស ៥​កំពឹស​

គល់​ស្លឹកគ្រៃ ២​គល់​

ស្លឹក​ក្រូចសើច ៤​សន្លឹក​

ជីរអង្កាម​

+ វិធី​ធ្វើ​

លាង​អយ​ស្ទើ​ឲ្យ​ស្អាត បេះយក​សាច់​ដាក់​ចាន​ទុក​មួយអន្លើ​, ហាន់​ស្លឹក​ក្រូច​ឲ្យ​ស្ដើង​ឆ្មារៗ​, ហាន់​គល់​

ស្លឹកគ្រៃ​, ហាន់​ខ្ទឹមស​ជា​បន្ទះៗ​, បុក​ម្ទេស​ក្រហម​, ហាន់​ខ្ទឹមក្រហម​, បេះ​ស្លឹក​ក​ន្ធំ​ថេត​

យក​ចាន​ធំ​មួយ​ដាក់​ម្ទេស​ម៉ត់ (Thai Chilli Paste) ម្ទេស​បុក ទឹកត្រី ទឹកក្រូច​ឆ្មារ ស្ករស ច្របល់​ឲ្យ​

រលាយ​គ្រឿង​សព្វ​សឹម​ដាក់​អយ​ស្ទើ គល់​ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ស្លឹក​ក្រូច ស្លឹក​ក​ន្ធំ​ថេត ច្របល់​ឲ្យ​

សព្វ រួច​រោយ​ខ្ទឹម​បំពង និង​ជីរអង្កាម​ពីលើ​រួច​ជាការ​ស្រេច ៕