+ គ្រឿងផ្សំ៖
– គ្រុំ (យកតែសាច់កន្លះគីឡូ)
– ខ្ទឹមស ៧ កំពឹស
– ម្ទេស ៥គ្រាប់
– ប្រេងខ្យង ១ ស្លាបព្រាបាយ
– ទឹកត្រី កន្លះស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
– ស្ករស កន្លះស្លាបព្រាបាយ
– ម្រេចស បន្តិច
– ជីក្រហម
+ វិធីធ្វើ៖
– បុកខ្ទឹមស និងម្ទេសឲ្យម៉ដ្ឋ
ដាក់ខ្ទះដាក់ប្រេងឆាដាំឲ្យក្ដៅបន្តិច សឹមដាក់ខ្ទឹស និងម្ទេសបុកចូល
រលីងឲ្យ
ឈ្ងុយបន្តិច សឹមចាក់សាច់គ្រុំចូល។
– បន្ទាប់មក ដាក់គ្រឿង ប្រេងខ្យង ទឹកត្រី
ទឹកស៊ីអ៊ីវ ស្ករស ម្រេចស ឆាវាឲ្យចូលគ្រឿង
ដាក់ជីចូលឆាត្រឡប់
បន្តិចរួចជាការស្រេច ៕