ឆា​ខ្ញី​ត្រី​បំពង​


+ គ្រឿងផ្សំ​
សាច់​ត្រី ០៤​ខាំ​
ខ្ញី ០១​ខាំ​ (​ហាន់​)
ម្ទេស​ប្លោក​ក្រហម ០១ផ្លែ (​ហាន់​)
ខ្ទឹមស ០៤ ឬ ០៥ កំ​ពិស (​ច​ញ្ច្រាំ​)
ខ្ទឹមបារាំង កន្លះ​មើម (​ហាន់​)
ស្លឹក​ខ្ទឹម
ម្សៅ​បំពង​
ម្សៅ​ស៊ុប ចុង​ស្លាបព្រា​បាយ​
ស្ករស កន្លះ​ស្លាបព្រា​បាយ​
ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ​
ប្រេងខ្យង កន្លះ​ស្លាបព្រា​បាយ​
ទឹកម្ទេស កន្លះ​ស្លាបព្រា​បាយ​
ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
ត្រសក់ ០១ផ្លែ​
សាឡាដ
+ វិធី​ធ្វើ​
ហាន់សាច់​ត្រី​ជា​ដុំៗ រួច​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​បន្តិច យកទៅ​បំពង នៅពេល​សាច់​ត្រី​ជិត​ឆ្អិន ដាក់​ខ្ញី​បំពង​ជាមួយ​ឲ្យ​ឆ្អិន​រួច​ស្រង់​ចេញ។
បន្ទាប់មក​ដាក់​ខ្ទះ​ថ្មី​ដាក់​ប្រេងឆា​ទុក​ឲ្យ​ក្ដី​បន្តិច ដាក់​ខ្ទឹមស​ចូល​លីង​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់ ម្ទេស​ប្លោក ខ្ទឹមបារាំង ចូល​ឆា​ត្រឡប់​បន្តិច ដាក់​សាច់​ត្រី​បំពង​ចូល ដាក់​ទឹក​បន្តិច​កុំ​ឲ្យ​ខ្លោច រួច​ដាក់​ម្សៅ​ស៊ុប ស្ករស ប៊ីចេង ប្រេងខ្យង ទឹកម្ទេស ទឹកត្រី រួច​ឆា​ត្រឡប់​ចូលគ្នា​ឲ្យ​សព្វ សឹម​ដាក់​ស្លឹក​ខ្ទឹម​តាម​ក្រោយ ហាន់​ត្រសក់​រៀប​ដាក់​ចាន​ជាមួយនិង​សាឡាដ ចាក់​សាច់​ត្រី​ពីលើ​រួច​ជាការ​ស្រេច ៕