ប៉ា​តេ​ខ្ចប់​បន្លែ​

+ គ្រឿងផ្សំ​៖

– ស្ពៃបូកគោ
– ការ៉ុត​
– ទំពាំង​បារាំង​
– ផ្សិត​ម្ជុល​
– ត្រសក់​
– ប៉ា​តេ​
– ទឹកម្ទេស​
– ខ្ទឹមស ៤​កំពឹស​
– ស្លឹក​ជីរវ៉ាន់ស៊ុយ​
– ម្ទេស ៣​គ្រាប់​
– ទឹក​ខ្ទឹម ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖

– បកស​ន្ទា​ប់​ស្ពៃបូកគោ រួច​ដាក់​ស្រុះ​វា​ឲ្យ​ទន់​ល្មម​, ហាន់​ការ៉ុត ត្រសក់ និង​សាច់​ប៉ា​តេ​ជា​ចំណិត​ប្រវែង​ប៉ុន​កូនដៃ ទំពាំង​បារាំង​កាត់​វា​ប្រវែង​កូនដៃ រួច​យក​ការ៉ុត ទំពាំង​បារាំង និង ផ្សិត​ម្ជុល​ស្រុះ ឲ្យ​ឆ្អិន​ល្មម​។

– យកស​ន្ទា​ប់​ស្ពៃបូកគោ ពុះ​វា​ពាក់កណ្ដាល​តាម​បណ្ដោយ​ជា​ពីរៗ រួច​រៀប​ការ៉ុត ផ្សិត​ម្ជុល ត្រសក់ ទំពាំង​បារាំង ប៉ា​តេ កាត់​ទទឹង​ស្រទាប់​ស្ពៃបូកគោ​រួច​មូរ​វា​រៀប​ដាក់​ចាន។

– យក​ចានចង្កឹះ​មួយ​ដាក់​ទឹកម្ទេស ទឹក​ខ្ទឹម ហាន់​ម្ទេស ស្លឹក​ជីរវ៉ាន់ស៊ុយ ចិញ្ច្រាំ​ខ្ទឹមស ដាក់​កូរ​ឲ្យ​សព្វ ពេល​ញ៉ាំ​យក​បន្លែ​ខ្ចប់​ប៉ា​តេ​ជ្រលក់​ជាមួយ​ទឹកម្ទេស ៕