ឆាផ្សិតចំហុយឆ្នាំងដី

ល្ងាចនេះតើប្រិយ៌មិត្តរបស់ Cambodia Recipe មានម្ហូបសំរាប់ទទួលទានពេលល្ងាចហើយរឺនៅ? បើនៅគេហទំព័រយើងខ្ញុំសូមណែនាំមុខម្ហូម មួយមុខដែលឆ្ងាញ និង មានរសជាតិប្លែកពីគេ ធានាថាលោកអ្នកនឹងពេញចិត្ត។ សូមមើលវិធ្វើដូចខាងក្រោម៖

+គ្រឿងផ្សំ៖
-បាយស្រួយអង្ករផ្កាម្លិះ ២ចានចង្កឹះ
-ខ្ទឹមស ១ស្លាបព្រាបាយ
-ផ្សិតខ្មៅក្រៀម ត្រាំទឹកឱ្យទន់ ហាន់ជាចំណិតៗ កន្លះចានចង្កឹះ
-ផ្សិតចំបើង ហាន់ជាចំណិតៗ កន្លះចានចង្កឹះ
-ត្រាវស្ងោរឆ្អិន ហាន់ជាដុំៗ ២មើម
-ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ទឹកជ្រលក់ ធ្វើពីសណ្តែកសៀង ២ស្លាបព្រាកាហ្វេ
-ជីរវ៉ាន់ស៊ុយ ១ទង
-គល់ និងប្ញសជីរវ៉ាន់ស៊ុយ ចិញ្ច្រាំម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-ខ្ញីហាន់ រួចចិញ្ច្រាំម៉ដ្ឋ ១ស្លាបព្រាបាយ
-ប៊័រម៉ាហ្គារីន (Margarine) ២ស្លាបព្រាបាយ។

+វិធីធ្វើ៖
១. បំពងខ្ទឹមសឱ្យឈ្ងុយ រួចហើយ ថែមប្ញសជីរវ៉ាន់ស៊ុយ និងខ្ញី ឆាច្របល់បញ្ចូលគ្នាឱ្យសព្វ។
២. ដាក់ផ្សិតខ្មៅចូល ឆាមួយស្របក់ សឹមដាក់ផ្សិតចំបើងចូលតាមក្រោយ ហើយឆា ឱ្យសព្វគ្រឿង។ ថែមបាយ និងត្រាវ ចូល ព្រមទាំងគ្រឿងផ្សំ ដែលនៅសល់ទាំងអស់ចូល រួចបន្តឆាឱ្យចូលជាតិ មុននឹងដាក់បាយចូលឆា។