ថ្ងៃនេះ Cambodia Recipe មានម្ហូបមួយមុខទៀតហើយមកចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង
នោះគឺ ញ៉ាំមីគ្រឿងសមុទ្រ។ ដូច្នេះចង់ដឹងម្ហូបមួយមុខនេះគេត្រូវធ្វើយ៉ាងណាខ្លះ
សូមមើលការណែនាំដូចខាងក្រោម៖
+ គ្រឿងផ្សំ
+ គ្រឿងផ្សំ
- មី ១កញ្ចប់ (រសជាតិតុងយ៉ាំ)
- ម្ទេស តាមចំណូលចិត្តហាន់តូចៗ
- ខ្ទឹមស ៣កំពឹសហាន់តូចៗ
- ខ្ទឹមក្រហម ១ដុំហាន់បន្ទះតូចៗ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹក្រូចឆ្មា ២ស្លាបព្រាបាយ
- គ្រឿងសមុទ្រ ឬសាច់ដាក់តាមចំណូលចិត្ត
- សណ្តែកដីលីងបុក ១ស្លាបព្រាបាយ
- ជីគ្រប់មុខ ដាក់តាមចំណូលចិត្ត
- សាលាដ ១គុម្ពតូច រៀបដាក់ចំហៀងចាន
+ វិធីធ្វើ
១.មុនដំបូងយកគ្រឿងសមុទ្រមកដាក់ស្ងោរឲ្យឆ្អិនរួចទុកដោយឡែកសិន។
២.យកមីទៅដាក់ស្រុះឲ្យឆ្អិន រួចហើយស្រង់ទុកសិន។
៣.លាយគ្រឿងផ្សំចូលក្នុងចានមាន ខ្ទឹមស, ម្ទេស, គ្រឿងមី,
ស្ករ, ទឹកត្រី
និងទឹកក្រូចឆ្មាកូរចូលគ្នាឲ្យសព្វ។
៤.បន្ទាប់មកយកខ្ទឹមក្រហម
និងគ្រឿងសមុទ្រដែលឆ្អិនដាក់ចូលកូរចូលគ្នារួចភ្លក់មើលថែមថយតាមដែលចូលចិត្ត។
៥. យកមីដែលបានស្រុះរួច ជាមួយនឹងជីដាក់ចូលច្របល់ចូលគ្នា។
៦.បន្ទាប់ពីច្របល់ចូលគ្នារួចយកវាមកដាក់ក្នុងចានសាលាដរួចយកសណ្តែកដីលីងរោយពីលើជាកាស្រេច៕