តើ ប្រិយមិត្តចង់ធ្វើប្រហិតសាច់ជ្រូកឲ្យស្វិតល្អដែរ
ឬទេ? គ្មានអ្វីពិបាកទៀតឡើយ
ថ្ងៃនេះ Cambodia Recipe នឹងបង្ហាញពីរបៀបធ្វើដើម្បីឲ្យប្រិយមិត្តអស់ចម្ងល់។
ដូច្នេះកុំឲ្យខាតពេលយូរសូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ
- សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ ឬទឹកត្រីតាមចំណូលចិត្ត
- ម្សៅស៊ុបមាន់ កន្លះស្លាព្រាកាហ្វេ
- ម្រេច កន្លះស្លាព្រាកាហ្វេ
- ម្សៅជំនួសមេនំប៉័ង កន្លះស្លាព្រាកាហ្វេ (baking
powder)
- ម្សៅមី ១ស្លាបព្រាបាយកន្លះ
- ទឹកត្រជាក់ ៨០មីលីលី្រ(ទឹកកក)
+ វិធីធ្វើ
១. ដំបូងយកគ្រឿងផ្សំមាន ម្សៅមី, ម្រេច, ស្ករស, ម្សៅជំនួសមេនំប៉័ង, អំបិល, ម្សៅស៊ុបមាន់
និងទឹកត្រីលាយចូលជាមួយទឹកត្រជាក់រួចកូរវាចូលគ្នាឲ្យសព្វ។
២. យកសាច់ជ្រូកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក
រួចចាក់ទឹកដែលលាយគ្រឿងផ្សំរួចចូលបើកម៉ាស៊ីនក្រឡុកវាឲ្យម៉ត់។
៣. ដួសវាចេញគ្របឲ្យជិតយកទៅដាក់ក្នុងទូទឹកកកប្រហែលជា
១ម៉ោង។
៤. ក្រោយមកយកវាទៅដាក់ចូលក្នុងម៉ាស៊ីនក្រឡុកម្តងទៀត
ពេលរួចរាល់ហើយយកទៅដាក់ក្នុងទូទឹកកកឲ្យបាន ៤៥នាទីទៀត។
៥. បន្ទាប់ពីដាក់ក្នុងទូរទឹកកកជាលើកទីពីរដើម្បីឲ្យវាស្វិតល្អ
អីឡូវអាចយកវាលុញធ្វើជាដុំមូលៗ រួចយកដាក់ចូលក្នុងទឹកដែលកំពុងដាំតែដាក់ពុះតិចៗបានហើយ
ពេលដែលវាអណ្តែតមកលើគឺឆ្អិនអាចស្រង់បាន៕