តើប្រិយមិត្តចូលចិត្តម្ទេស
ជ្រក់ដែរ ឬទេ? ថ្ងៃនេះ Cambodia Recipe នឹងបង្ហាញពីរបៀបធ្វើម្ហូបមួយមុខនេះ ដែលអ្នកអាចដាក់ទៅញ៉ាំជាមួយនឹងបបរគ្រឿង
និងបាយ ហើយអាចរក្សាក្នុងទូរទឹកកកបានរហូតដល់ ២-៣ខែ។
+
គ្រឿងផ្សំ
-
ម្ទេសដៃនាង ១គីឡូកន្លះ (យកទងចេញកុំឲ្យល្វីង)
-
ទឹកខ្មេះ ២៤០មីលីលីត្រ
-
ខ្ទឹមស ១ចានចង្កឹះ
-
ទឹកត្រី កន្លះចានចង្កឹះ
-
ស្ករស ២ស្លាបព្រាបាយ
-
អំបិល ១ស្លាបព្រាកាហ្វេ
-
ទឹក ៦០០មីលីលីត្រ
+
វិធីធ្វើ
១.
មុនដំបូងដាក់ដាំទឹកឲ្យពុះចាក់ម្ទេសចូលទុកប្រហែល ២នាទី។
២.
បន្ទាប់ពី ២នាទីមកលើវាចេញចាក់ដាក់ក្នុងកញ្ជ្រែងទុកឲ្យត្រជាក់ ហើយស្ងួត។
៣.
យកឆ្នាំងមួយដាក់ទឹក, ទឹកខ្មេះ, ទឹកត្រី, ស្ករស
និងអំបិលចូល រួចយកវាដាក់ដាំឲ្យពុះទុកឲ្យរលាយប្រហែលជា ៥នាទីលើកចេញទុកឲ្យត្រជាក់។
៤.
យកម៉ាស៊ីនកិនដាក់ម្ទេស ជាមួយទឹកដាំទុក (ទុកឲ្យត្រជាក់) និងខ្ទឹមសចូលរួចកិនឲ្យម៉ត់ប្រហែលជា
៦វិនាទី ឬតាមដែលចង់បានម៉ត់ល្មម ឬម៉ត់ខ្លាំង។
៥.
បន្ទាប់ពីកិនរួចរាល់ហើយយកក្រឡរថ្មមកដាក់ច្រកម្ទេសចូល (កុំយកក្រឡរជ័រនៅពេលទុកយូរអាចធំខ្លិនជ័រ)
ទុកវាឲ្យត្រជាក់ចាំគ្របគំរប ពេលដែលនៅក្តៅគ្របទៅអាចដុះផ្សិតខូចបាន៕