
+
គ្រឿងផ្សំ
-
សាច់ជ្រូក ៤០០ក្រាម
-
ម្សៅស្រូវសាលី ១៤០ក្រាម
-
ស្រាបៀ កន្លះកូនកែវតូច
-
ការ៉ុត ១ដុំតូចចិតដុំតូចល្មម
-
ម្ទេសប្លោកក្រហមខៀវ ២ផ្លែតូចចិតដុំតូច
-
ម្នាស់ ១ដុំចិតចំណិត
-
ខ្ទឹមបារាំង ១ចំហៀងផ្លែចិតដុំៗ
-
អំបិល កន្លះស្លាបព្រាកាហ្វេ
-
ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
-
ស្ករស កន្លះស្លាបព្រាបាយ
-
ទឹកខ្មេះ កន្លះស្លាបព្រាបាយ
-
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
-
ម្សៅមី ១ស្លាបព្រាកាហ្វេ
-
ប្រេងឆា
+
វិធីធ្វើ
១.
មុនដំបូងយកម្សៅមកលាយជាមួយស្រានិងអំបិលបន្តិច។
២.
បន្ទាប់ពីលាយសព្វហើយ យកសាច់ជ្រូកប្រឡាក់វាឲ្យជាប់ជាមួយម្សៅ រួចយកដាក់បំពងឲ្យឆ្អិន។
៣.
យកឆ្នាំងដាក់ទឹកប៉េងប៉ោះ, ទឹកខ្មេះ, ទឹកស៊ីអ៊ីវ, ស្ករស និងម្សៅមីចូលដាក់ភ្លើងឲ្យក្តៅរួចកូរចូលគ្នាឲ្យរលាយសព្វទុក
មួយឡែកសិន។
៤.
យកការ៉ុតដាក់ចូលក្នុងខ្ទះរួចឆាប្រហែល ២នាទីចាំដាក់ម្ទេសប្លោក និងខ្ទឹមបារាំង
ឆាចូលគ្នាទាំងអស់ប្រហែល ៥នាទី ។
៥.
ដាក់អំបិលចូលបន្តិច រួចដាក់ម្នាស់ សាច់ជ្រូកបំពងនិងគ្រឿងផ្សំដែលលាយទុកក្នុងឆ្នាំងរួចឆាចូលគ្នា
ប្រហែល ៥នាទីទៀតជាការស្រេច៕