លើកមុន Cambodia Recipe ធ្លាប់បានបង្ហាញពីវិធីធ្វើម្ហូបជាច្រើន ទៅហើយ
ប៉ុន្តែថ្ងៃនេះប្រិយមិត្តនឹងបានស្គាល់ម្ហូបថ្មីមួយមុខទៀតដែលឆ្នៃចេញ ពីសាច់កង្កែប
នោះគឺ កង្កែបអាំងជ្រលក់ទឹកគ្រឿង។
+ គ្រឿងផ្សំ ៖
- កង្កែប ៣ ធ្វើឲ្យស្អាត
- ទឹកត្រី ២-៣ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ១ដើមហាន់តូចៗ
- ម្ទេស តាមចំណូលចិត្តហាន់តូចៗ
- ស្ករស បន្តិច
- អំបិល បន្តិច
- ប៊ីចេង បន្តិច
+ វិធីចំអិន ៖
១. ដំបូងយកកង្កែបដែលបានធ្វើស្អាតរួចហើយមកដាក់ប្រឡាក់
អំបិល ប៊ីចេង និងស្ករស មួយមុខបន្តិច រួចហើយទុកមួយសន្ទុះឲ្យចូលរស់ជាតិ។
២. មួយសន្ទុះក្រោយមកយកកង្កែបមកដាក់អាំងឲ្យឆ្អិន
ឡើងក្រហម រួចហើយអាចយកវាមកញ៉ាំជ្រលក់ជាមួយទឹកគ្រឿងបានហើយ។
ធ្វើទឹកគ្រឿង៖
មានគ្រឿងផ្សំ ទឹកត្រី, ស្ករស,
ប៊ីចេង, ម្ទេស, ស្លឹកខ្ទឹម និងទឹកក្រូចឆ្មា ដាក់ចូលក្នុងកូនចានមួយកូរវាឲ្យសព្វជាការស្រេច៕