ញាំស្តៅ

គ្រឿងផ្សំរួមមាន ៖
•    ត្រី (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ាត្រីដែលមានស្រកាហើយមានសាច់ច្រើន)
•    ស្តៅ (ផ្កានិងត្រួយ)
•    សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
•    អំពិលទុំ  ប្រហុក (ប្រហុកសាច់)
•    ស្ករស អំបិល ទឹកត្រី ប៊ីចេង

វិធីញាំ ៖
•    ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក
•    ហាន់ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម  ត្រសក់ជាចំណិតតូចៗ
•    ស្រុះស្តៅរួចបេះយកមែកចេញដាក់លាយជាមួយបន្លែដែលហាន់រួចនិងដាក់សណ្តែកបណ្តុះចូល
•    បេះត្រីដែលចំហុយយកឆ្អឹងចេញជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នាដាក់ស្ករសអំបិលប៊ីចេងទឹកត្រីចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេច៕