អាកាសធាតុកំពុងតែក្តៅបែបនេះតើប្រិយ៍មិត្រនឹងរើសយកបង្អែមអ្វីមកទទួលទាន? សំរាប់គេហទំព័រ Cambodia
Recipe សូមណែរនាំបន្អែមម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរ ទូទៅនិយមចូលចិត្តញាំនៅរដូវក្ដៅបែបនេះ
នោះគឺ
លតស្វិត
+
គ្រឿងផ្សំ៖
-
ម្សៅឆា
-
ទឹកស្អាត
-
ទឹកស៊ីរ៉ូ
-
ស្ករស
-
អំបិល
-
ខ្ទិះដូង
វិធីធ្វើ៖
១- ដាំទឹកអោយពុះ
២- យកម្សៅឆា មួយកំប៉ុង ដាក់ចាន
៣- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ
៤- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ
៥- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ
ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា
៦- បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ
៧- យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ
៨- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែតជាបន្ទះស្តើងៗ
៩- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ
១០- រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយដាច់ពីគ្នា។
១១- ដាំទឹកក្តៅមួួយឆ្នាំងអោយពុះ
១២- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កើស កូរតិចៗ អោយលត ដាច់សរសៃពីគ្នា
កុំអោយជាប់គ្នា
១៣- ទុកអោយលតពុះ មួយស្របក់
១៤- នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹកខាងលើ សូមស្រង់
ដាក់លាងទឹកត្រជាក់។
១៥- នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។
១៦- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា