ចង់ដឹងទេ តើធ្វើយ៉ាងម៉េចទើបអាចទទួលបាន
នំដំឡូងដុត ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់? គ្មានអ្វីពិបាកនោះទេ
ប្រសិនបើអ្នករកគ្រឿងផ្សំបានគ្រប់ ហើយអនុវត្តតាមវិធីដែលបង្ហាញដូចខាងក្រោមនេះ៖
+ គ្រឿងផ្សំ
- ដំឡូងមីស្រស់ឈូស
កន្លះចានគោម
- ដំឡូងមីឈូសកញ្ចប់
២កញ្ចប់ (ម៉ត់)
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- សាច់ដូងខ្ចីហាន់ស្តើងតូចៗ
- ទឹកដោះគោខាប់ ១កំប៉ុង
- ស៊ុត ៣គ្រាប់
- ខ្ទិះដូង ១ចានគោម
+ វិធីធ្វើ
១. មុនដំបូងត្រូវបើកចង្ក្រានដុតនំដាក់កំដៅឲ្យក្តៅប្រហែលជាកន្លះម៉ោងជាមុនសិន។
២. យកដំឡូងកញ្ចប់, ដំឡូងស្រស់ឈូស,
ខ្ទិះដូង, ទឹកដោះគោ, សាច់ដូងខ្ចី,
ស្ករស, អំបិល និងស៊ុត(គោះដាក់)
លាយបញ្ចូលគ្នាឲ្យបានសព្វល្អ។
៣. បន្ទាប់ពីលាយបានបានសព្វល្អហើយយកវាចាក់ចូលក្នុងចាស
ដែករាងជ្រុងវែង បន្ទាប់មកយកទៅដាក់ក្នុងចង្ក្រានដុតនំទុកប្រហែលជា ១ទៅ
១ម៉ោងកន្លះ។
៤. យកនំចេញពីចង្ក្រានទុកឲ្យត្រជាក់ប្រហែលជា
១៥-២០នាទីកាត់វាជារាងជ្រុងៗ ឬតាមដែលអ្នកចូលចិត្តជាការស្រេច៕