តើបងៗស្ត្រីមេផ្ទះចង់ចេះ
ធ្វើការ៉េមទឹកដោះគោល្ពៅដ៏ឆ្ងាញ់សម្រាប់កូនៗ និង គ្រួសារជាទីស្រឡាញ់របស់អ្នកទេ? ថ្ងៃនេះមកសាកល្បងជាមួយនឹង Cambodia Recipe ទាំងអស់គ្នា អ្នកនឹងទទួលបានការ៉េមដ៏មានរស់ជាតិឆ្ងាញ់ក្នុងរយៈពេល ២០នាទី។
គ្រឿងផ្សំ
- ល្ពៅ ២០០ក្រាម
- ទឹកដោះគោជូរមានជាតិស្ករ
២០០ក្រាម
- ទឹកដោះគោខាប់ ៣០
ទៅ ៤០ មីលីលីត្រ
ជំហានទី ១៖
- ល្ពៅកាត់ជាដំតូចៗ
ស្ងោឆ្អិន ទុកឲ្យត្រជាក់
ជំហានទី ២៖
- ល្ពៅត្រជាក់ហើយយកដាក់ក្នុងទូទឹកកករហូតដល់កក
ជំហានទី ៣៖
- យកល្ពៅកក និងទឹកយ៉ាអួរទៅកិនឲ្យម៉ត់
- នៅពេលដែលល្ពៅម៉ត់បន្ថែមទឹកដោះគោខាប់
យើងកិនប្រហែល ២-៣ នាទីទៀត។
ជំហានទី ៤៖
- ដាក់ក្រែមចូលទៅក្នុងប្រអប់បិទជិតរួចដាក់ចូលក្នុងទូទឹកកក
២ ម៉ោងញ៉ាំបានហើយ៕