វិធីចៀនចេកឲ្យស្រួយឆ្ងាញ់

គ្រាន់តែ​ឮឈ្មោះ​ថា ចេកចៀន នណាៗ​ក៏​ស្គាល់​ ហើយ​ក៏​ធ្លាក់​បាន​បរិភោគ​រួច​មក​ហើយ​ដែរ ប៉ុន្តែ​តើ​ប្រិយមិត្ត​ធ្លាប់​សាក​ល្បង​ធ្វើ​ដោយ​ខ្លួន​ឯង​ហើយ ឬ​នៅ? បើ​ពុំ​ទាន់​បាន​សាក​ល្បង​ទេ សូម​អនុវត្ត​ជា​មួយ​នឹង មង្គលការ ប្រិយ​មិត្ត​នឹង​ចេះ​ពី​រៀប​​ ចៀន​ចេក​ឲ្យ​មាន​ក្លិន​ឈ្ងុយ ហើយ​ស្រួយ​ឆ្ងាញ់។
ខាង​ក្រោម​នេះ​គឺជា​គ្រឿង​ផ្សំ ព្រម​ទាំង​វិធី​ធ្វើ៖

+ គ្រឿងផ្សំ
- ម្សៅអង្ករ ៥០០ ក្រាម
- ចេក ៣ ស្និត ចេក​ ១ ពុះជា៣
- ម្សៅស្រួយ ២ កញ្ចប់
- ល្ងរខ្មៅ ២ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ
- ស្ករត្នោត ១ដុំប៉ុនមេដៃ
- ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ប្រេងឆា ៥០០ ក្រាម

+ វិធីធ្វើ
១.មុន​ដំបូង​អ្នក​ត្រូវ​យក​ម្សៅ​អង្ករ​យក​មក​លាយ​ជា​មួយ​ទឹក​ស្មាន​មើល​កុំ​ ឲ្យ​រាវ​ពេក​បន្ទាប់​មក​កូរ​បន្តិច​សិន​ទើប​ដាក់​ ម្សៅស្រួយ, ល្ងរខ្មៅ, ស្ករត្នោត, ប៊ីចេង ​និងអំបិល​រួច​ហើយ​ក៍​កូរ​បន្ត​ទៀត​រហូត​ទាល់​តែ​រលាយ​ចូល​គ្នា​បាន​សប់​ ល្អ។​
២.យក​​​ចេក​​​ដែល​​​បាន​​​ពុះ​​​រួច​ហើយ​​​ដាក់​​​ចូល​​​ក្នុង​​​ម្សៅ​​​ដែល​​ ​បាន​​​លាយ ​​រួចប្រឡាក់​ចេក​ឲ្យ​ជាប់​ជាមួយម្សៅ​មុន​ពេល​ដាក់​បង់​ចូល​ក្នុង​ខ្ទះ​ហើយ​ ស្មាន​​ចេក​​មើល (ដាក់បង់ម្តង) ដែល​​អ្នក​​អាច​​ស្រង់​​ចេញ​​ទាន់​​នៅ​​ពេល​​ដែល​ចេក​​ ឆ្អិនដែលអ្នកត្រូវដាក់បង់ម្តងទៀត។​​
៣.ដាក់​ប្រេង​ឆា​ចូល​ទៅ​ក្នុង​ខ្ទះ​ដាក់​កំដៅ​ក្តៅ​ល្មម​ បន្ទាប់​មក​ក៍​យក​ចេក​ដែល​ដាក់ចូលទៅក្នុងម្សៅ​យក​មក​បង់​ចូល​ក្នុង​ខ្ទះ​ទុក ​​ឲ្យ​​វា​ក្រហម​ទើប​ស្រង់​ចេញ​ ឬ​ក៍​មិន​សូវ​ក្រហម​ពេក​ទៅ​តាម​ចំណង់​ចំណូល​ចិត​របស់​អ្នក​ញាំ៕