របៀបធ្វើតុងយ៉ាំបង្កង ឲ្យមានរស់ជាតិឆ្ងាញ់ពិសា

តើ​បងៗជា​ស្ត្រី​មេ​ផ្ទះចង់​ ដឹង​ពី​របៀប​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ​ដែរ ឬ​ទេ? ថ្ងៃ​នេះ​ផង​ដែល Cambodia Recipe សូម​ធ្វើការ​បង្ហាញពី​មុខ​ម្ហូប​មួយមុខ​ទៀត ដែល​មាន​ឈ្មោះថា តុងយាំបង្កង ។ នេះ​គឺ​ជា​ម្ហូប​មួយ​មុខ​ដែលមាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ប៉ូវ​កំលាំង​របស់​លោក​អ្នក​ថែម​ទៀត។

គ្រឿងផ្សំ ៖
- គល់ស្លឹកគ្រៃមួយគល់
- បង្កងស្រស់ ៧
- ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
- តុងយាំ ១ ដុំតូច
- អំបិល ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ១ ស្លាព្រាបាយ
- ស្ករ ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ស្លឹកជី
- រំដេង ១ ដុំតូច

វិធីធ្វើ
១. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
២. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយ​ដួសដាក់​ចាន​ទុក​មួយ​អន្លើ។ ចំណែក​ឯ​រំដេង​ត្រូវ​យក​ទៅ​ដុត​ឲ្យ​ឈ្ងុយ​ដំឲ្យទក់ រួច​ដំគល់ស្លឹកគ្រៃឲ្យទក់ដូច​គ្នា។
៣. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង និង​គល់​ស្លឹក​គ្រៃ​ចូល​ចាំ​មួយ រំពុះ​ដាក់​តុងយាំ​ចូល​កូរ​ឲ្យ​សព បន្លែម​ប៊ីចេង​ស្ករ​ទឹក​ត្រីអំបិល​ចូល(ប្រសិន​បើ​អ្នក​យក​ខួរ​បង្កង​ចេញ​ បង្កង​ត្រូវ​ចាក់​ខួរ​ចូល) ចាំ​ហូត​ដល់​បង្កង​ឆ្អិន​ជា​ការ​ស្រេច។
៤. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បី​ឲ្យ​នៅ​ក្តៅៗ ព្រោះ​វា​អាច​ជួយបន្ថែម​ឲ្យ​មាន​រស​ជាតិ​ឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត។

ទស្សនារបៀបធ្វើតាមវីដេអូ