គ្រឿងផ្សំ ៖
- ស្ករស ១ខាំ 100g
- ទឹកស៊ីរ៉ូ មួយវែកធំ
- ម្សៅសារាយ ១ស្លាបព្រាបាយ
- ទឹក ១កំប៉ុង
- ខ្ទិះដូង ១កំប៉ុង
- អំបិលចុងស្លាបព្រា
1/4
របៀបធ្វើ៖
១- រំងាស់ម្សៅសារាយ
ពាក់កណ្តាល លាយជាមួយទឹក ចំនួន១០-១៥នាទី។
២- ចាក់ទឹកស៊ីរ៉ូ
និង អំបិលបន្តិច ហើយកូរអោយសព្វ ទើបចាក់ទុកអោយកក នៅក្នុងថាសមួយ។
៣- ជាងមួយម៉ោងក្រោយមក
ក្រោយពីទឹកសារាយកក យើងយកម្សៅសារាយដែលនៅសល់ រំងាស់តិចៗ ពាក់កណ្តាលទៀតជាមួយខ្ទិះដូង។
៤- ចាក់ស្ករ និង
អំបិលចូល សារាយ រំងាស់អោយរលាយសាច់មួយ។
៥- ចាក់សារាយខ្ទិះទៅលើ
សារាយទឹកស៊ីរោ ទុកអោយកក រួចទើបកាត់ដុំៗ យកទទួលទាន។