ថ្ងៃនេះ
Cambodia Recipe
មានវិធីធ្វើនំពុម្ពដ៏គួរឲ្យឆ្ងាញ់ ដើម្បីយកមកធ្វើការចែករំលែកជូនទស្សនាទាំងអស់គ្នា
តោះ! នៅចាំអីទៀត សាកល្បងអនុវត្តជាមួយ មង្គលការ ដូចខាងក្រោម។
+ គ្រឿងផ្សំ៖
- ម្សៅអង្ករ ៣៥០ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២គ្រាប់
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា
+ វិធីធ្វើ៖
១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល
និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
២.
យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស
រួចកូរចូលគ្នា។
៣.
យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ
ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។
៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ
រួចហើយទុកវាប្រហែលជា ១០នាទីសិន។
៥. ១០នាទីក្រោយមក
យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន
ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕