វិធីធ្វើ ប្រហិតសាច់គោ ឲ្យមានរសជាតិឆ្ងាញ់

ដើម្បី​ធ្វើ​ប្រហិត​សាច់គោ​ឲ្យកាន់តែ​មាន​រសជាតិ​ឆ្ងាញ់ អ្នក​ត្រូវរក​ទិញ​​សាច់គោ​កិន​ស្រាប់​​ដែលមាន​ជាតិ​ខ្លាញ់ ១៥% ឬ​ជាតិ​ខ្លាញ់​ច្រើន​ជាង​នេះ​។ តែ​ប្រសិនបើ​​អ្នក​ទិញ​សាច់​ដោយ​ខ្លួនឯង​មក​កិន​នោះ អ្នកគួរតែ​ជ្រើសរើស​យក​សាច់ស្រស់​ដែល​​មានជាតិខ្លាញ់ សរសៃ​យកមក​ធ្វើប្រហិតទើប​​ឆ្ងាញ់។ ចំណែ​ក​ឯ​វិធី​ធ្វើ​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

គ្រឿងផ្សំ៖
- សាច់គោ ៣៥០ក្រាម អាចប្រើសាច់គោកិនស្រាប់
- ម្សៅពោត ២ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- Baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
- ម្រេច

ការធ្វើ៖
១. សាច់ និងគ្រឿងទាំងអស់​ដាក់ចូលទៅក្នុង​ម៉ាសីុនកិនសាច់ រហូតដល់​សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូល​ថង់ប្លាស្ទិច ។ កាត់ក្បាល​ថង់តូច​ល្មមដើម្បី​ច្របាច់ប្រហិត​ចេញមក​មូលល្អ ហើយ​ជាវិធីដែល​ងាយស្រួល។
៣. ក្នុងអំឡុងពេល​ច្របាច់​ប្រហិត ដាក់ទឹក​ដាំឲ្យពុះដាក់​អំបិល ស្ករ, រួចភ្លក្ស រសជាតិ​ល្មម គឺ​បានហើយ។ (វិធីនេះ​មិនធ្វើឲ្យសាច់​គោសាប​ពេលស្រុះរួច) ។ ទឹកពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន ៥នាទី រួច​ដួលចេញ។
៤. ប្រសិនបើធ្វើទុកញ៉ាំ​ពេលដួល​ចេញដាក់​ចូលទៅក្នុងចាន​ទឹកត្រជាក់ រួចដាក់​ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើ​អ្នកចង់​ទុករយៈពេលយូ​រជាងនេះ។
យើងអាច​ច្របាច់​ដោយដៃ ឬនៅក្នុង​ថង់ប្លាស្ទិច​ក៏បាន​តាមចំណង់​ចំណូលចិត្ត ប៉ុន្តែយើងគិតថា​ប្រើថង់​ងាយស្រួលជាង​ ព្រោះវាអាច​មូលល្អ៕