តៅហ៊ូចៀនស្រោចទឹកស៊ីអ៊ីវល្ង

សម្រាប់ព្រឹកនេះ Cambodia Recipe សូម​ធ្វើការ​បង្ហាញ​ពី​វិធីធ្វើបួស​មួយមុខ​ទៀតហើយ​មកចែក​ជូន​ដល់​ប្រិយមិត្ត ​គ្រប់គ្នា​ឲ្យ​បាន​ដឹងនោះគឺ តៅហ៊ូចៀន​ស្រោច​ទឹកស៊ីអ៊ីវ​ល្ង។ ដូច្នេះ​កុំឲ្យ​ខាតពេល​យូរ សូម​មើលការណែនាំខាងក្រោម៖

គ្រឿងផ្សំ៖
- តៅហ៊ូ ៤ដុំ
- ប្រេងបន្លែ ៣០មីលីលីត្រ
- ទឹកសីុអ៊ីវ សណ្ដែក ៤៥មីលីលីត្រ
- ម្សៅម្ទេសម៉ត់ តាមកាចូលចិត្ត
- ដើមខ្ទឹម ១ដើម​ហាន់តូចៗ
- ខ្ទឹមស ១ដុំ​ហាន់តូចៗ
- ប្រេងល្ង ៥ មៅលីលីត្រ
- ល្ងលីង
- អំបិលបន្តិច

វីធីធ្វើ៖
ជំហានទី១
តៅហ៊ូលាងឲ្យ​ស្អាត, កាត់ស្ដើងៗ​ដាក់ឲ្យស្ងួត​ រួច​រោយអំបិល​ពីលើតៅហ៊ូទុក​ប្រហែល ៥នាទី។

ជំហានទី ២
យកតៅហ៊ូផ្ដិត​នឹងក្រដាក់​ឲ្យស្ងួត​ល្អ បើកភ្លើង​ចាក់ប្រេងចូលខ្ទះ​ទុកឲ្យ​ក្ដៅ រងចាំដាក់​តៅហ៊ូចូលចៀន​ឲ្យឆ្អិន​ទាំងសងខាង។

ជំហានទី ៣
ខណៈពេលចៀន​តៅហ៊ូអ្នក​បន្តលាយ​ទឹកជ្រលក់៖ ទឹកស៊ីអ៊ីវ, ម្សៅម្ទេស, ខ្ទឹមស, ដើមខ្ទឹម, ប្រេងល្ង និងល្ងលីង​ទៅក្នុង​ចានមួយ​ហើយកូរឱ្យ​សព្វចូលគ្នា។

ជំហានទី ៤
ជាចុងក្រោយយក​តៅហ៊ូចៀនរួចរៀប​ដាក់​ចាន ហើយស្រោយទឹកជ្រលក់ដែល​អ្នក​បាន​ធ្វើ៕