ឈូកគឺជាដំណាំមួយប្រភេទដែលគេអាចយកមកកែច្នៃបានច្រើនជាពិសេសនោះគឺបង្អែមតែម្តង
ហើយនៅថ្ងៃនេះផងដែរមង្គលការមានបង្អែមមួយមុខដែលធ្វើពីគ្រាប់ឈូកមានឈ្មោះថា
បង្អែមបបរគ្រាប់ឈូក។
+ គ្រឿងផ្សំ
- គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ
- គ្រាប់ឡុកឈិត ១ ចានជងធំ
- សណ្តែកបាយ ស្ងោរឲ្យផុស
- ខ្ទិះដូង (ដើម) ១ ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ
- ខ្ទិះដូង (ចុង) ១ ចានគោមធំ
- ស្ករស ៥០០ ក្រាម
- អំបិល ១ ចុងស្លាបព្រាកាហ្វ
+ វិធីធ្វើ
១. មុនដំបូងអ្នកត្រូវយកឆ្នាំងចាក់ខ្ទិះដូង
(ចុង) ចូលទៅក្នុងឆ្នាំងដាក់ដាំទឹកខ្ទិះឲ្យពុះសិន។
២. ពេលដែលទឹកខ្ទិះពុះហើយដាក់គ្រាប់ឈូក, សណ្តែកបាយ,
ស្ករស, ឡុកឈិតកូរវាបន្តិចសិនរួចគ្រប។
៣. ពេលដែលពុះដាក់ខ្ទិះដូងចូល
(ដើម) ទុកមួយសន្ទុះឲ្យពុះម្តងទៀតជាការស្រេច ពេលនោះអ្នកនិងអាចដួសដាក់ចានញាំបានដោយដាក់ខ្ទិះដើមចូលបន្តិចផងដែរ។