សាច់៖ សាច់គោ ២ក្រាម
(អ្នកគួរតែជ្រើសរើសយកសាច់គោ បើសិនជាអ្នកជ្រើសរើសសាច់ជ្រូកអាចនឹងធ្វើឲ្យបន្លែមួយប្រភេទនេះ
ប្តូររស់ជាតិទៅជាភ្លាវ។
បន្លែ៖ ដើមខាត់ណា កន្លះគីឡូក្រាម
+ ដើមខាត់ណា៖
1. ត្រូវប្រើកូនកំបិតដើម្បីសក ឬចិតយកសំបកចេញ ហើយហាន់បញ្ឆិតៗតូចៗល្មមសមនឹងមាត់មនុស្ស
2. លាង ទឹកឲ្យស្អាត យកទៅស្រុះទឹកក្តៅដែលកំពុងពុះ ចូកពី បីត្រលប់ រួចដួសដាក់ត្រាំទឹកត្រជាក់មួយនាទី ហើយស្រង់ចេញ ដាក់ឲ្យស្រស់ទឹក។

+ ស្លឹកខាត់ណា៖
1. កាត់ជាបន្ទះទំហំប៉ុនបាតដៃក្មេង ត្រូវជ្រើសយកតែស្លឹកដែលខ្ចី ហើយល្អចៀសវាងយកស្លឹកដែលមានដង្កូវស៊ី។
2. លាងទឹកឲ្យស្អាត ហើយចាក់ចូលក្នុងទឹកក្កៅដែលមានសីតុណ្ហភាពក្តៅល្មម។
3. ត្រូវប្រញ៉ាប់ស្រង់ចេញ ហើយដាក់ចូលក្នុងទឹកត្រជាក់ភ្លាមៗ មិនត្រូវត្រាំទឹកត្រជាក់យូរពេកទេព្រោះអាចនឹងធ្វើឲ្យស្លឹកខាត់ណា ទៅជារលួយ បាត់បង់ជីវជាតិនឹងរលួយ បាត់បង់សម្រស់។

គ្រឿងផ្សំ៖ ចាក់ទឹកត្រីចូលពីស្លាបព្រាបាយ, ដាក់អំបិលមួយចុងស្លាបព្រា, ស្ករត្នាតមួយស្លាបព្រាពេញ, ស្ករសកន្លះស្លាបព្រា, ប៊ីចេងកន្លះស្លាបព្រា, ខ្ទឹមសបីបួនកំពឹស
របៀបឆា៖
- ដាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្កៅ
រួចដាក់ខ្ទឹមដែលចិញ្ជ្រាំម៉ត់ចូល ហើយលីងកុំឲ្យខ្លោច ជៀសវាងមានជាតិល្វីង។
- ចាក់សាច់គោចូល ហើយចូកមួយត្រលប់
- ចាក់គ្រឿងផ្សំចូល រួចឆាចូលគ្នាឲ្យសព្វ
- បន្ទាប់មកចាក់ដើមខាត់ណាចូលមុនគេ ចូកពី បីត្រលប់ រួចដាក់ស្លឹកខាត់ណាចូលតាមក្រោយ ឆាមួយត្រលប់ រួចដួសដាក់ចានឲ្យមានរបៀបបន្ទាប់មករោយម្រេចបន្តិចតាមចំណងចំណូលចិត្តរបស់អ្នក។

បញ្ចាក់៖ ការធ្វើ
និងផ្សំគ្រឿងខាងលើ គឺតម្រូវសម្រាប់ក្រុមគ្រួសារដែលមានសមាជិក ៤ នាក់។ លោកអ្នកអាចធ្វើច្រើនជាងនេះបើសិនមានសមាជិកច្រើន។