តើបងប្អូមធុនទ្រាំចំអិនអាហារពេលល្ងាចដែលស្មុកស្មាញ
និង ចំណាយពេលយូមែនទេ?
Cambodia Recipe សូមណែនាំម្ហូបដែលងាយស្រួលនិងឆាប់រហ័សជូនបងប្អូន នោះគឺ ខាត់ណា ឆាប្រេងខ្យង៖
គ្រឿងផ្សំ
- - ខាត់ណា
- - ផ្សិត
- - ស្ករស
- - ប្រេងឆា
- - ខ្ទឹមស
- - ប្រេងខ្យង
- - ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- ដើមខាត់ណា ៣០០ក្រាម, ផ្សិតចំបើង ២០០ក្រាម,
ខ្ទឹមស ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ុប ៣ស្លាបព្រាបាយ , ប្រេងឆា ២ស្លាបព្រាបាយ
២- ចិត លាងដើមខាត់ណាអោយស្អាត
ទុកអោយស្រស៉ទឹក
៣- ដាក់ប្រេងឆាក្នុងខ្ទះ
បើកភ្លើងអោយក្តៅល្មម ដាក់ខ្ទឹមស លីងអោយឈ្ងុញ បន្ទាប់មកដាក់ដើមខាត់ណា និងផ្សិតចំបើងឆាអោយសព្វ
ដាក៉ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ុប ចុងក្រោយ ពេលបន្លែឆ្អិន ដាក់ប្រេងខ្យង ឆាអោយសព្វ ដួសដាក់ចាន
ជាការស្រេច ។