គ្រឿងផ្សំ ៖
- ម្សៅឆា ១វែក
- ម្សៅខ្សាយ កន្លះវែក
- ទឹក ១វែក
- ស្ករ ១វែក
- អំបិលចុងស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១វែក
- ទឹកពូតពីស្លឹកតើយបុក
កន្លះវែក ឬ ដាក់ទឹកល័ក្កសម្រាប់ធ្វើនំ ក៏បាន ដើម្បីបំបែកព័ណ អោយបានច្រើនមុខ៕
របៀបផ្សំ៖
១- យកទឹកសុទ្ធ ដាំអោយពុះ
ដាក់ស្ករ និង អំបិលចូល អោយរលាយ ហើយលើកចុះទុកអោយត្រជាក់ឧណ្ហៗ
២- យកម្សៅឆា និង
ម្សៅខ្សាយច្របល់លាយគ្នា រួចចាក់ទឹកស្ករចូល បន្ទាប់មក ចាក់ទឹកស្លឹកតើយពូត ចូលរួច កូរម្សៅ
អោយរលាយម៉ដ្ឋសាច់ចូលគ្នា។
៣- ចាក់ម្សៅកូរ ចូលក្នុងចានរាប
សម្រាប់ចំហុយ លៃអោយរាបស្មើ ហើយស្តើង។ លុះចំហុយឆ្អិនហើយ លើកចេញ យកខ្ទិះដូងលាបពីផ្ទៃខាងលើ
ទុកអោយត្រជាក់បន្តិច ទើបចាក់ម្សៅឆៅ ជាន់ទីពីរ រួចដាក់ចំហុយអោយឆ្អិន។ បន្ទាប់មក យើងលើកចេញ
យកមកលាបខ្ទិះដូង ទុកអោយត្រជាក់បន្តិច ទើបចាក់ជាន់ទី៣។ យើងធ្វើបែបនេះ រហូតដល់ ៧ ឬ ៨ជាន់។
៤- បើចង់បានពណ៌ប្លែកៗ
សូមដាក់ទឹកស៊ីរ៉ូ ឬ ដាក់ល័ក្កសម្រាប់ធ្វើនំ ជំនួសទឹកស្លឹកតើយពូត។
៥- នៅពេលឆ្អិនគ្រប់ជាន់ហើយ
យើងលើកចេញពីចង្រ្កាន ទុកអោយត្រជាក់ ទើបកាត់ជាបន្ទះវែង រួចបត់ធ្វើជារាងផ្កាកុលាប។
៦- បើមិនចង់ធ្វើជាផ្កាកុលាបទេ
យើងអាចកាត់នំជាដុំបួនជ្រុង យកទទួលទាន តាមចំណូលចិត្ត។