- ម្សៅខ្សាយមួយកំប៉ុង
- ម្សៅដំណើបពីរកំប៉ុង
- ចេកអំបូងទុំបី
- អំបិលចុងស្លាបព្រា៕
របៀបផ្សំ៖
១- ច្របល់ម្សៅចូលគ្នាអោយសព្វ
ទុកចោល១ម៉ោង លុញប៉ុនមេដៃមេជើង បំពងខ្លាញ់ អោយស្រួយស្រោក
២- យកស្ករទៅឆឹង អោយចេញជើងអង្ក្រង
ចាក់នំចៀនចូល បន្ថយភ្លើង ហើយអង្គុយជ្រាវទាល់តែស្ករស្ងួត ឡើងក្រាមពណ៌ស
៣- ពេលដួសយកទុក សូមដាក់កែវគ្របអោយជិតខ្យល់
ទុកបានយូរ៕