គ្រឿងផ្សំ និងរបៀបធ្វើ ៖
១- យកកំបោរ កន្លះស្លាបព្រាបាយ
ដាក់កូរជាមួយទឹក បីលីត្រ រួចយកត្រឡាចធុងទុំមួយ ដែលមានកំបោរសំបក ទៅចិតជាចំណិត លាងទឹកអោយស្អាត
ត្រាំទឹកកំបោរ ១ម៉ោង។
២- យកត្រឡាចលាងទឹកចេញអោយស្អាត
សម្រស់អោយស្រស់ទឹក ទើប ថ្លឹងយកមួយគីឡូ។
៣- យកស្ករស កន្លះគីឡូ
ឆឹងអោយពុះចេញជាសរសៃជើងអង្រ្កង ហើយចាក់ត្រឡាចចូល បន្ថយភ្លើង រំងាស់ត្រឡាច ទាល់តែស្រស់គោក
ឡើងក្រាម រឹង ស ដូចស្ករគ្រាប់។
៤- សូមមើលភ្លើង កុំអោយខ្លាំងពេក
នាំអោយខ្លោចបាត ខូចតំណាប់។
៥- តំណាប់ត្រឡាចដែលស្រស់ទឹកល្អ
ក្រាមស្ករស អាចទុកយូរបានរាប់ខែ។
៦- បើចង់បានពណ៌ស្អាត
ចាក់ទឹកស៊ីរោ ចូលក្នុងស្ករ ពេលរំងាស់ ដើម្បីបម្លែងពណ៌តំណាប់។