សារាយត្រាវ

គ្រឿងផ្សំ និង របៀបធ្វើ៖
១- ចំហុយត្រាវ ចំនួនបីខាំ ឆ្អិនហើយ យកស្លាបព្រាកិនអោយម៉ដ្ឋ
២- ដាក់ត្រាវស្ងោរ ជាមួយសារាយ មួយកម្ចប់ ទឹកមួយពីរលីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។
២- ដាក់អំបិលចុងស្លាបព្រា ស្ករបួនខាំ បើចង់ឈ្ងុយ ថែមខ្ទិះដូង ហើយកាត់បន្ថយចំនួនទឹក ស្មើចំនួនខ្ទិះដូង។
៣- ពេលពុះ លើកចុះ ចាក់ចូលថាស ទុកអោយកក ទើបកាត់ដុំៗ សម្រាប់ទទួលទាន។
៤- បើចង់ស្អាត សូមដួសចាក់ពុម្ព ទុកអោយកក ពេលកក ក្រឡាប់យកដុំសារាយចេញ តម្រៀបលើចាន។