សារាយផ្លែឈើ

គ្រឿងផ្សំ៖
សារាយ៤ស្លាបព្រាកាហ្វេ ទឹក១លីត្រ ស្ករ២ខាំ អំបិលចុងស្លាបព្រាកាហ្វេ និង ផ្លែឈើចម្រុះ ជ្រើសតាមចិត្តស្រឡាញ់ ដូចជា ក្រូច ម្នាស់ មៀន គូលែន ខ្នុរ ទំពាំងបាយជូ ជាដើម។

របៀបធ្វើ៖
ស្ងោរសារាយនឹងទឹក ស្ករនិងអំបិល អោយពុះ ១០នាទី រួចចាក់ទុកក្នុងចាន ទើបទម្លាក់ផ្លែឈើចូល តម្រៀបជារាងផ្កា។ នៅពេលត្រជាក់កក អាចកាត់ជាដុំៗ សម្រាប់ទទួលទានលាងមាត់ ក្រោយពេលបាយ។