មុខម្ហូបដែល
Cambodia
Recipe លើកយកមកជំរាបជូនដល់ប្រិយមិត្តនៅថ្ងៃនេះ
ប្រហែលជាប្លែកបន្តិច ពីព្រោះវាជាម្ហូបមួយមុខរបស់ថៃ ដែលគេយកស្ពៃក្តោបមករុំជាមួយសាច់ជ្រូកចិញ្ច្រាំហើយគេ
ឲ្យឈ្មោះថា ស្ងោរស្ពៃក្តោបស្នូលសាច់ជ្រូកចិញ្ច្រាំ។
+ គ្រឿងផ្សំ ៖
- ស្ពៃក្តោប ៣០០
ក្រាមពុះជាពី បកចេញជាស្រទាប់ៗលាងទឹកឲ្យស្អាត
- សាច់ជ្រូក ៤០០
ក្រាមចិញ្ច្រាំឲ្យម៉ត់
- ស្លឹកខ្ទឹម ៣
ដើមកាត់យកតែស្លឹកទុកទាំងវែង
- ផ្សិត ២០០ ក្រាម
(ផ្សិតចិន) ពុះជាពីរ
- ការ៉ុត ១ មើមកាត់ទទឹងជាចំណិតៗ
ឬចិតជាក្បាច់រឹតតែល្អ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១
ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ ស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេកន្លះ
- ខ្ទឹមស ៣ កំពឹសចិញ្ច្រាំ
- ជីវ៉ាន់ស៊ុយ ៤
ដើម ២ដើមហាន់តូចៗ ២ ដើមទុកដាក់ក្នុងឆ្នាំងសម្លរ
+ វិធីធ្វើ ៖
១. ជាដំបូងត្រូវដាំទឹកស្រស់ស្ពៃក្តោប
និងស្លឹកខ្ទឹមជាមុនសិន ពេលដែលទឹកពុះអ្នកត្រូវដាក់អំបិល ១ ស្លាបព្រាកាហ្វេចូលក្នុងទឹកដែលកំពុងពុះនោះ
បន្ទាប់មកដាក់ស្ពៃក្តោប និងស្លឹកខ្ទឹមចូលទុកប្រហែលជា ៣០ វិនាទី ទើបស្រង់ចេញដាក់ចូលក្នុងទឹកត្រជាក់រួច
ហើយក៍ស្រង់ពីទឹកត្រជាក់ទុកមួយផ្នែកសិន។
២. អ្នកត្រូវយកចានគោមធំមួយដើម្បីដាក់ប្រឡាក់សាច់ជ្រូកចិញ្ច្រាំ
ដែលមានគ្រឿងផ្សំដូចជាៈ ជីវ៉ាន់ស៊ុយដែលបានហាន់តូចៗ, ខ្ទឹមស,
ម្រេច, ស្ករស, ទឹកស៊ីអ៊ីវ,
ប្រេងខ្យង និងទឹកត្រី ១ ស្លាបព្រាកាហ្វេ រូចកូរបញ្ចូលគ្នារហូតទាក់តែគ្រឿងចូលបានសប់ល្អ។
៣. យកស្ពៃក្តោបដែលបានស្រស់រួចពន្លារឲ្យរាបបន្ទាប់មកដាក់សាច់
ជ្រូកដែលបានផ្សំគ្រឿងរួច ១ ស្លាបព្រាបាយដាក់នៅចំហៀងស្ពៃរួចក៍មូរហើយយកស្លឹកខ្ទឹមចងឲ្យ
ជាប់ទុកមួយផ្នែកសិន។
៤. យកឆ្នាំងដាក់ដាំទឹកឲ្យពុះដាក់ដើមជីវ៉ាន់ស៊ុយ, ការ៉ុត,
ផ្សិត, អំបិល កន្លះស្លាបព្រាកាហ្វេ
និងស្ពៃក្តោបដែលបានរុំសាច់ជ្រូកចូលទៅក្នុងឆ្នាំងរួចគ្រប ១០-១៥ នាទី ឬរហូតទាល់តែឆ្អិនជាការរួចរាល់៕