ប្រសិនបើនិយាយពីការស្ងោជ្រក់បងៗស្រីមេផ្ទះ
ភាគច្រើនគឺប្រាកដជាបានស្គាល់ក៏ដូចជាឧស្សាហ៏ធ្វើញ៉ាំផងដែលក៏ ប៉ុន្តែថ្ងៃនេះមង្គលការយើងខ្ញុំបានបន្ថែមនូវផ្សិតព្រមទាំង
បង្ហាញនូវគន្លឹះនៃការធ្វើបន្ទិចបន្ទួចដូចខាងក្រោម៖
គ្រឿងផ្សំ ៖
- ស្លឹកខ្ទឹម ១មួយគម្ព
- ម្ទេស ១ឬ ២ផ្លែ
- ក្រូចឆ្មា១ផ្លែ
- ត្រី ៤០០ក្រាម
- គល់ស្លឹកគ្រៃ ១គុល
- បន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ
- ស្លឹកក្រូចសើច រំដេង
- ស្ករសរ ២ស្លាព្រាកាហ្វ
- ទឹកត្រី ៤ស្លាព្រាបាយ
- អំបិលមួយស្លាព្រាកាហ្វេ
- ផ្សិតឈូក(ចំបើង) ២០០ក្រាម
វិធីធ្វើ ៖
១/ ជាដំបូងអ្នកត្រូវធ្វើត្រីនិងលាងទឹកឲ្យស្អាតកាត់ជាកងៗ។
២/ ដាក់ដាំទឹក
ព្រមទាំងបន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ ស្លឹកក្រូចសើច រំដេងចូល ហើយយកគល់ស្លឹកគ្រៃដំឲ្យទក់ដាក់ចូលក្នុងឆ្នាំងដែលដាំទុកនោះ
រងចាំឲ្យពុះដាក់ត្រីចូលកូរឲ្យសព្វ រួចបន្ថែម អំបិលមួយស្លាព្រាកាហ្វេ,ទឹកត្រី ៤ស្លាព្រាបាយ,ស្ករសរ ២ស្លាព្រាកាហ្វ
រងចាំមួយរំពុះរហូតដល់ត្រីរាងឆ្អីនបន្ទិចសូមដាក់ផ្សិតចូលបន្ទាប់ មករំងាយស់មួយរំពុះភ្លក់មើលតាមចំណូលចិត្តជាការស្រេច។
៣/ នៅពេលដែលរាបដាក់ចានអ្នកត្រូវបន្ថែមស្លឹកខ្ទឹមក៏ដូចជាម្ទេសព្រមទាំងក្រូចឆ្មាចូលផង។