ប្រហុកថ្វីថ្បិតថាវាជា
មុខម្ហូបដ៏សាមញ្ញក៏ពិតមែន ប៉ុន្តែវាក៏មានរសជាតិឈ្ងុតឆ្ងាញ់ដែល ជាពិសេសទៅទៀតនោះប្រសិនបើអ្នកមានវិធីឆ្នៃប្រឌិតឲ្យវាក្លាយទៅ
មុនម្ហូបមួយដ៏អស្ច្រារ្យ ហើយខាងក្រោមនេះជាវិធីធ្វើម្ហូបម្យ៉ាងដែលមានឈ្មោះថាប្រហុក
ខ្ទិះ។
គ្រឿងផ្សំ ៖
- ប្រហុក ២០០ ក្រាម
- សណ្ដែកដីឆ្អិន ១០០
ក្រាម
- ខ្ទឹមសរ ៥ កំពឹស
- ល្មៀតមួយត្នាំងដៃ
- ម្ទេះឆ្អើរ ៥ ផ្លែ
- គល់ស្លឹកគ្រៃ ៤ គល់
- ស្ករពាង ១ ស្លាព្រាបាយកន្លះ
- ដូងទំរលាក់ទឹក ១
ចំហៀង
- អំបិល ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ២ ស្លាព្រាកាហ្វេ
- ស្ករស ៣ ស្លាព្រាកាហ្វេ
របៀបធ្វើ ៖
១. ដំបូងអ្នកត្រូវលាងប្រហុកឲ្យស្អាតបន្ទាប់មកធ្វើចិញ្ច្រាំឲ្យម៉ត់ទុកមួយអន្លើ។
២. ដាក់ត្រាំម្ទេសជាមួយនិងទឹកក្តៅឲ្យរីក
បន្ទាប់មកចិញ្រាំវាឲ្យម៉ត់ដាក់ស្ករចូលចិញ្រាំវា ដើម្បីឲ្យម្ទេស និងស្កររលាយចូលគ្នាល្អ។
៣. ហាន់គល់ស្លឹកគ្រៃល្អិតៗជិតសំបកល្មៀតឲ្យស្អាតដាក់ចូលទៅក្នុងត្បាល់
បុកមួយបុកឲ្យម៉ត់បន្ទាប់មកថែមខ្ទឹមសរបុកឲ្យម៉ត់បន្ថែម ស្លឹកក្រូចសើច
២ សន្លឹក បន្ទាប់មកយកអង្រែបុកញុំៗដើម្បីឲ្យស្លឹកក្រូចសើចចេញខ្លិនឈ្ងុយ
បន្ទាប់មកឆ្គែលដាក់ចូលក្នុងបានជាមួយនិងម្ទេសចិញ្រាំជូតត្បាល់ ឲ្យស្អាត
បន្ទាប់មកបុកសណ្តែកដីឆ្អិនក្នុងត្បាល់កុំម៉ត់ពេក ប៉ុន្តែក៏មិនឲ្យនៅទាំងមូលពេកដែល។
៤. កោសដូងច្របាច់យកខ្ទិះដើមនិងចុងទុកដោយឡែកពីគ្នា
បន្ទាប់មកចាក់ខ្ទិះដើមចូលក្នុងឆ្នាំងមួយដាក់ដាំលើភ្លើងរហូត ដល់ឡើងក្បាលខ្លិះចាក់ម្ទេសចិញ្រាំចូលកូរវាឲ្យសព្វទុកឲ្យឡើង
ប្រេងក្រហមល្អដាក់គុលស្លឹកគ្រៃបុកចូលកូរឲ្យសព្វ បន្ទាប់មកបន្ថែមប្រហុក
ដែលបានចិញ្ច្រាំចូលកូរឲ្យរាយចូលគ្នារួចបន្ថែមអំបិល,ស្ករ,ប៊ីចេង ចូលកូរឲ្យសព្វជាការស្រេច៕