បាយឆាឥណ្ឌូនេស៊ី

បាយ​ឆា​ត្រូវ​បាន​គេ​និ​យម​ចូល​ចិត្ត​នៅ​តាម​ប្រ​ជុំ​កោះ​ទាំង​មូល​នៅ​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​គឺ​អា​ស្រ័យ​លើ​ការ​ផ្សែ​ផ្សំ​គ្រឿង។ ប្រ​សិន​បើ​អ្នក​បាន​ធ្លាប់​មិន​ពេញ​ចិត្ត​បាយ​ឆា​នៅ​តំបន់​ផ្សេង សូម​សាក​ល្បង​ភ្លក់​រស់​ជាតិ​ថ្មី​របស់​បាយ​ឆា​ឥណ្ឌូនេស៊ី​វិញ​ម្តង។ បាយ​ឆា​បែប​សា​មញ្ញ​គ្រាន់​តែ​ដាក់​សាច់​ត្រី ឬ​សាច់ ស៊ុត ឬ​ក៏​ដាក់​សាច់​មាន់​កាប់​ជា​ដុំ​ៗ សាច់​ជ្រូក បន្លែ បង្កង និង​អា​ហារ​សមុទ្រ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត។ បាយ​ឆា​ឥណ្ឌូ​នេ​ស៊ី​មាន​ឱ​ជា​រស​កាន់​តែ​ឆ្ងាញ់ ខណៈ​ដែល​អ្នក​យក​បាយ​កក​មក​ឆា ។

គ្រឿង​ផ្សំ​បាយ​ឆា៖
- ផ្សិត​ស្រស់​ដូច​ជា ផ្សិត​ស ផ្សិត​ឈើ​ទម្ងន់ ២៥០ ក្រាម ហាន់​ជា​ស្រេច
- ខ្ទឹម​ស ២ ខ្លែប ហាន់​ជា​ស្រេច
- ខ្ញី​ស្រស់ ២ ដុំ ចិត​សំ​បក​រួច​និង​ហាន់​ជា​ស្រេច
- ម្ទេស​ក្រ​ហម​ស្រស់ ២ ផ្លែ វះ​យក​គ្រាប់​ចេញ​និង​ហាន់​ជា​ស្រេច
- ខ្ទឹម​ក្រ​ហម ៥ ផ្លែ ហាន់​ជា​ស្រេច
- ប្រេង​ឆា ២ ស្លាប​ព្រា​បាយ
- បាយ​កក ៥០០ ក្រាម
- ស៊ុត ១ គ្រាប់ វៃ​ឱ្យ​ហើយ
- ទឹក​ប្រេង​ខ្យង​១​ស្លាប​ព្រា​បាយ
- ទឹក​ស៊ី​អ៊ីវ ១ ស្លាប​ព្រា​បាយ
- ទំ​ពាំង​បា​រាំង ១ បាច់ ហាន់​ជា​ប្រ​វែង ៣ សង់ទីម៉ែទ្រ
- សណ្តែក​បា​រាំង ១ ដៃ
- ខ្ទឹម​ខៀវ ៤ មើម ហាន់​ជា​ស្រេច
- ស្លឹក​ជី​វ៉ាន់​ស៊ុយ​ស្រស់ ១ បាច់
- ក្រូច​ឆ្មា ២ ផ្លែ
- អំ​បិល​និង​ម្រេច ។

របៀបធ្វើ៖
១ ដុត​កម្តៅ​ខ្ទះ ២០០ អង្សា​សេ ។ ចាក់​ផ្សិត​ជា​មួយ​ខ្ទឹម​ស ខ្ញី ម្ទេស ខ្ទឹម​ក្រ​ហម និង​ប្រេង​ឆា​បន្តិច​ចូល​គ្នា។ បន្ទាប់​មក​ចាក់​អំ​បិល​និង​ម្រេច​ចូល ហើយ​ដាក់​ក្នុង​ខ្ទះ និង​ឆា​រយៈ​ពេល ២០ នា​ទី​រហូត​ដល់​ផ្សិត​និង​ខ្ទឹម​ក្រ​ហម​ចូល​ជាតិ​គ្នា។
២ ត្រូវ​យក​សម​វៃ​បំ​បែក​បាយ​កក​ឱ្យ​ចេញ​ពី​គ្នា។ បន្ទាប់​មក​ចាក់​ប្រេង​ឆា​បន្តិច​ចូល​ខ្ទះ​ទ​ទេ​ស្អាត​មួយ ហើយ​វៃ​ស៊ុត​ដាក់​ចូល​ចៀន។ នៅ​ពេល​ដែល​ស៊ុត​ចៀន​ឆ្អិន​ហើយ សឹម​ដាក់​លើ​ជ្រុញ រួច​ហាន់​ជា​បន្ទះ​តូច​ៗ។
៣ ដុត​ខ្ទះ​ឱ្យ​ក្តៅ បន្ទាប់​មក ចាក់​ប្រេង​ឆា និង​ផ្សិត ព្រម​ទាំង​គ្រឿង​ដែល​ធ្វើ​រួច​ពី​មុន​មក​ឆា​ចូល​គ្នា ហើយ​ចាក់​បាយ​កក ប្រេង​ខ្យង និង​ទឹក​ស៊ី​អ៊ីវ រួច​ឆា​រយៈ​ពេល ២ នា​ទី។ បន្ទាប់​មក​ទៀត ចាក់​ទំ​ពាំង​បា​រាំង និង​សណ្តែក​បា​រាំង​ចូល។ ឆា​ត្រ​លប់​វា​ចុះ​ឡើង​ពី ៤ ទៅ ៥ នា​ទី​រហូត​ដល់​បាយ​ក្តៅ និង​បន្លែ​ឆ្អិន​ល្អ។
៤ ចាក់​ខ្ទឹម​ខៀវ ស្លឹក​ជី​វ៉ាន់​ស៊ុយ និង​ស៊ុត​ចៀន​ចូល។ ហើយ​ចាក់​ច្រ​បាច់​ក្រូច​ឆ្មា ១ ចំ​ហៀង​ចូល។ សូម​ភ្លក់​សាក​មើល វា​អាច​មាន​រស​ជាតិ​ផ្អែម ហិល និងប្រៃ​បណ្តាល​មក​ពី​ទឹក​ស៊ី​អ៊ីវ។