
+ គ្រឿងផ្សំ ៖
- កាពិ ១ចានតូច
- សាច់ជ្រូកសាច់សុទ្ធ
៣០០ក្រាម (ចិញ្ច្រាំឲ្យម៉ត់)
- គ្រឿង ៣ស្លាបព្រាបាយ
(មានគល់ស្លឹកគ្រៃ ខ្ទឹមស រមៀតនិងបន្ថែមសណ្តែកដី ៣០០ក្រាមបុកជាមួយផង)
- បង្គាក្រៀម ១០០ក្រាម
(ត្រាំទឹកឲ្យទន់)
- អំពិលទុំ ១០០ក្រាម
(យកគ្រាប់ចេញ)
- ម្ទេសឆ្អើរ ២-៣ផ្លែ
(ចិញ្ច្រាំឲ្យម៉ត់)
- ខ្ទឹមស ១០០ក្រាម
(ចិញ្ច្រាំឲ្យម៉ត់)
- ខ្ទឹមក្រហម ១០០ក្រាម
(ចិញ្ច្រាំឲ្យម៉ត់)
- ស្លឹកក្រូចសើច
៣សន្លឹក
- ស្ករស ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ
- បន្លែផ្ទាប់៖ ស្ពៃក្តោប
ត្រសក់ ខ្ញី ត្រួយស្វាយ សណ្តែកគួរ ពោតខ្ចី សណ្កែកគួរ ស្នៀតពោត ត្រកួន ត្រប...................
+ វិធីធ្វើ ៖
១. ជាដំបូង អ្នកត្រូវលីងសាច់ជ្រូកឲ្យឆ្អិន
ហើយដួសទុកមួយអន្លើ។
២. ដាក់ខ្ទះចាក់ខ្លាញ់ឲ្យក្តៅបន្តិច
ដាក់ខ្ទឹមសបំពងឲ្យមានក្លិនឆ្ងុយ បន្ទាប់មកដាក់គ្រឿងដែលបានបុកហើយ និងស្លឹកក្រូចសើចឆាចួលគ្នា
រួចដាក់សាច់ជ្រូក បង្គាក្រៀម កាពិ
ម្ទេសឆ្អើរ ខ្ទឹមក្រហម ស្ករស ទឹកត្រី ប៊ីចេង និងអំពិលទុំ
រួចកូរទាល់តែស្ងួតទឹក។
៣. ចុងក្រោយភ្លក់មើលបើគិតថាខ្វះគ្រឿងទេសមួយណា
សូមបន្ថែមតាមចំណូលចិត្ត៕