នេះគឺជាម្ហូបមួយមុខដែលមានភាពសាមញ្ញ
ហើយងាយស្រួលធ្វើបំផុតសម្រាប់មេផ្ទះគ្រប់រូប។ គ្រឿងផ្សំរបស់ម្ហូបមួយមុនេះមិនត្រឹមតែតិចប៉ុណ្ណោះទេ
រីឯណាការចំណាយទៅលើវត្ថុធាតុដើមក៏មានតម្លៃថោកដែរ។
គ្រឿងផ្សំ ៖
- ស្ពៃខៀវ1 គីឡូ
- អំបិល1 ស្លាបព្រាបាយ
- ទឹកសុទ្ធ1 លីត្រ
- ស្ករស1 ស្លាបព្រាបាយ
- ម្ទេសពីរបីគ្រាប់
វិធីធ្វើ ៖
១.លាងស្ពៃខៀវឲ្យស្អាត
រួចហាន់វាតូចៗទៅតាមទំហំដែលអ្នកចង់បានហើយដាក់ហាលថ្ងៃប្រហែលជា ២ ទៅ ៣ ម៉ោងរហូតដល់ស្លឹកស្ពៃឡើងទន់។
២.ដាំទឹក បន្ទាប់មកចាក់អំបិល
និងស្ករសចូល។ ទុកវាឲ្យត្រជាក់ប្រហែលជា ៤៥ អង្សាសេ។
៣.ដាក់ស្ពៃខៀវទៅក្នុងក្រឡហើយចាក់ទឹកអំបិលចូល។
៤.ចាក់ម្ទេសដែលហាន់រួចពីលើ
បន្ទាប់មកគ្របគម្របឲ្យជិត និងដាក់វាហាលថ្ងៃប្រហែលជា ២ ថ្ងៃទាល់តែស្ពៃខៀវប្រែក្លាយជាពណ៌លឿងស្លេក។
៥.ដើម្បីធ្វើឲ្យវាជូរបន្តិច
អ្នកត្រូវដាំទឹកក្តៅដោយបន្ថែមអង្ករខ្លះចូល និងដាក់ដាំវារហូតដល់ទឹកវារាងខាប់។
ប៉ុន្តែបើធ្វើដូចនេះ លោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ តែអ្នកមិនអាចទុកវាឲ្យលើសពី
៣ ថ្ងៃបានទេ៕