តោះដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា
ហើយជួយធ្វើឲ្យរាងកាយរបស់យើងត្រជាក់ៗ នារដូវក្តៅនេះផងនោះ សាកក្រឡុកតាមរូបមន្តនេះមើល៍ធានាថាឆ្ងាញ់ហើយទទួលបានសុខភាពល្អទៀតផង៖
គ្រឿងផ្សំ ៖
-ផ្លែស្រកានាគ ពណ៌ក្រហម ហាន់ជាចំណិតៗ ១០០ក្រាម
-ទឹកស៊ីរ៉ូ ពណ៌ក្រហម ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
-ទឹកកកដុំតូចៗ ឬទឹកកកឈូស ១ចានចង្កឹះ
វិធីក្រឡុក
១.ចាក់ទឹកកក ផ្លែស្រកានាគ ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មារ ចូលទៅក្នុងម៉ាស៊ីនក្រឡុក កិនឱ្យទាល់តែម៉ដ្ឋខាប់ជាសាច់មួយ
២. ចាក់ដាក់កែវ និងតុបតែងឱ្យស្អាត ជាការស្រេច៕