
+ គ្រឿងផ្សំ ៖
- ក្តាម ២ បកកាត់ជាដុំៗដាក់ត្រាំទឹក
ជើងកាត់ខាងចុងចេញបន្តិចរួចដំបន្តិចដែរមុនដាក់ត្រាំទឹក
- គ្រឿង ២ស្លាបព្រាបាយ
(គ្រឿងបុកហើយ)
- ស្លឹកខ្ទឹម ៣ គល់កាត់
២ ថ្នាំងដៃ
- ម្ទេស ១ ស្លាបព្រាបាយ
(ម្ទេសឆា)
- ស្ករស ១ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំឲ្យម៉ត់
- ប្រេងឆា ៣ ស្លាបព្រាបាយ
+ វិធីធ្វើ ៖
១. ជាដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ
បន្ទាប់មកដាក់ខ្ទឹមស និងគ្រឿងចូល ហើយរំលីញបន្តិចសិនទើបដាក់ម្ទេសរំលីញជាមួយគ្នាដែររូចហើយបន្ថែម
ស្ករស និងអំបិលរំលីញរហូតទាល់តែគ្រឿងឡើងក្រហម។
២. ស្រង់ក្តាមដែលអ្នកបានត្រាំយកមកដាក់ក្នុងគ្រឿងដែលបានរំលីង
រួចហើយឆាបញ្ចូលគ្នា រងាស់ប្រហែលជា ១០-១៥ នាទីទើបដាក់ស្លឹកខ្ទឹមចូល គ្របបន្តិចទៀតល្មមតែស្លឹកខ្ទឹមទ្រោមជាការស្រេច។
៣. ទឹកគ្រឿងដែលត្រូវជ្រលក់ជាមួយក្តាម
ខ្ទឹមស និងម្ទេស បុកឲ្យម៉ត់ រួចបន្ថែម ស្ករស, ក្រូចឆ្មា និងទឹកត្រី រសជាតិផ្សំទៅតាមចំណូលចិត្ត៕