
+
គ្រឿងផ្សំ ៖
-
សាច់គោ ៥០០ក្រាមហាន់ដុំៗ
-
ខ្ទិះដូង ១ចាន
-
កាពិ ១ស្លាបព្រាកាហ្វេ
-
ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
-
រំដេង ១ដុំហាន់ចំណិតៗ
-
ស្លឹកក្រូចសើច ៤សន្លឹក
-
ផ្កាចាន់ ២ដុំ
-
សំបកឈើអែម ៣ចំណិត
-
ម្ទេសក្រៀមចិញ្ច្រាំ ៤ស្លាបព្រាបាយ
-
សណ្តែកដីលីង ៣ស្លាបព្រាបាយ (បុក)
-
ប៊ីចេង ១ស្លាបព្រាកាហ្វេ
-
អំបិល ១ចិប
-
ស្ករត្នោត ១ស្លាបព្រាកាហ្វេ
-
ប្រេងឆា ៣-៥ស្លាបព្រាបាយ
+
វិធីធ្វើ ៖
១.
មុនដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឲ្យក្តៅ បន្ទាប់មកដាក់រំដេង ស្លឹកក្រូចសើច
ផ្កាចាន់ និងសំបកឈើអែមចូលរួចហើយឆាវាមួយសន្ទុះ។
២.
យកខ្ទឹមស និងម្ទេសចិញ្ច្រាំដាក់ចូលឆាបន្តទៀតឲ្យមានខ្លិនឈ្ងុយ ចាំដាក់ស្ករត្នោត
កាពិ និងខ្ទិះដូង (ដាក់មុនបន្តិច)កូរវាបញ្ចូលគ្នា។
៣.
បន្ទាប់ពីកូរវារួចហើយទើបដាក់អំបិល ប៊ីចេង សណ្តែកដី (ដាក់មុនបន្តិច)ចូលកូរវាមួយភ្លេតដាក់សាច់គោចូលកូរឲ្យ
ចូលរស់ជាតិដាក់ខ្ទិះដូងថែមបន្តិចទៀតរំងាស់ទុកមួយសន្ទុះ។
៤.
យកខ្ទិះដូងដែលនៅសល់ដាក់ចូលទុកមួយពុះ យកសណ្តែកដីដែលនៅសល់ដែរដាក់ចូលជាចុងក្រោយជាការស្រេច៕