
វត្ថុធាតុដើម៖
វត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន
(ប្រភេទអាហារការពារ)៖ ដូចជា ស្លឹកម្រុំត្រកួន អង្គាដី កន្ធំថេត
ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ
កន្ទក់ និងសម្បកបង្គា
ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់
និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់។
វិធីធ្វើ៖
ដំបូងត្រូវយកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង
(ដែលក្នុងនោះរួមមាន ត្រកួន ស្លឹកអង្គាដី ប្រទាលត្រចៀកជ្រូក
ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម) ដោយគិតជាបរិមាណប្រហែល ២០%
ហើយប្រភេទបន្លែស្លឹកដែលមានជាតិម្សៅជួយរំលាយអាហារចំនួន ១០%
(ដែលមានស្លឹកម្រុំ និងស្លឹកកន្ធំថេត)
បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ
កន្ទក់ ដោយគិតជាបរិមាណ ៤០% និងសម្បកបង្គាចំនួន ២០% និងបន្ថែមអំបិល ១ខាំ
ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
****សម្រាប់មាន់ចិញ្ចឹមយកស៊ុត
ទាមទារមើលថែឲ្យបានដិតដល់ និងទាមទារត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង
គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង
១ថ្ងៃត្រង់និងពេលល្ងាចចន្លោះពីម៉ោង
៣ ទៅម៉ោង ៤ ប៉ុន្តែលោកថា មុនឲ្យចំណីមាន់ ត្រូវធានាថា
ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។