+ គ្រឿងផ្សំ៖
- ត្រីចង្វាមូល
- ពងត្រីរ៉ស់
- កំពឹស
- ក្រអៅឈូក
- ល្ហុងខ្ចី
- ម្អម
- ម្ជូរអម្ពិល
- ជីរនាងវង
- ម្ទេស
- ខ្ទឹមស
- អំបិល
- ទឹកត្រី
- ស្ករស
- ម្សៅស៊ុប
+ វិធីធ្វើ៖
- វិធីចម្អិនដំបូងត្រូវចិញ្ច្រាំខ្ទឹមសឲ្យម៉ដ្ឋ
ហើយចាក់ចូលក្នុងទឹកពុះ មុននឹងបន្ថែមពងត្រីរ៉ស់ ត្រីចង្វា
មូល កំពឹស។
- បន្ទាប់មកត្រូវបន្ថែមគ្រឿងផ្សំរសជាតិដូចជា
ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស អំបិល និងម្សៅស៊ុប
ហើយសឹមបង់ម្ជូរអម្ពិលចូល
និងភ្លក្សរសជាតិសាបប្រៃតាមចំណូលចិត្ត។
- បន្ទាប់មកទៀតត្រូវបង់ចំណិតល្ហុង
និងក្រអៅឈូកចូល។
- ពេលដួសដាក់ឆ្នាំងភ្លើងដើម្បីញ៉ាំ
ចាំបង់ជីរនាងវង ម្អម និងម្ទេសជាការស្រេច៕