សាច់គោ​បុក​ម្អម​ក្លិន​

+ គ្រឿងផ្សំ​៖

- សាច់គោ​ចំឡក​ផុយ 

- ម្អម ខ្ទឹមក្រហម 

- ក្រូចឆ្មារ 

- ការ៉ុត 

- ប៉េងប៉ោះ​ក្រហម (​សម្រាប់​លម្អ​ចាន​ម្ហូប​ប៉ុណ្ណោះ​) 

- ទឹកប្រហុក 

- ម្ទេស 

- ស្ករស 

- អំបិល 

- ម្សៅ​ស៊ុប 


+ វិធី​ធ្វើ​៖

- ដំបូង​ត្រូវយក​សាច់គោ​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​យក​ម្អម​មក​ច្របល់​ជាមួយ ដោយ​បន្ថែម​គ្រឿងផ្សំ​

រសជាតិ​ដូចជា អំបិល ស្ករស និង​ម្សៅ​ស៊ុប​។ 

- បន្ទាប់មកទៀត​ត្រូវ​ហាន់ ម្ទេស និង​ខ្ទឹមក្រហម ហើយ​ច្របល់​ជាមួយ​សាច់គោ និង​ទឹកប្រហុក​។ 

- ចុងក្រោយ​ត្រូវ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ដើម្បី​ឲ្យ​ស្លោក​សាច់គោ​នោះ​ជាការ​ស្រេច ៕