ការី​បង្គា​

+ គ្រឿងផ្សំ​៖

- បង្គា បក​អោយ​ស្អាត​

- គ្រឿង​បុក ( គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង រមៀត ខ្ទឹមស )

- កាពិ រឺ ប្រហុក ( តាម​ចំណូលចិត្ត )

- ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ត់​

- ខ្ទិះដូង ( ខ្ទិះ​ដើម និង ខ្ទិះ​ចុង )

- ទឹកត្រី ម្សៅ​ស៊ុប ស្ករស និង អំបិល​

- គ្រឿងការី

- សណ្ដែកដី លីង​អោយ​ឈ្ងុយ បុក​កុំអោយ​ម៉ត​ពេក​

- ទឹកដោះគោឆៅ​

- ត្រប់វែង ខ្ទឹមបារាំង ដំឡូងបារាំង​


+ វិធី​ធ្វើ​៖

- ដាក់​ខ្ទិះ​ដើម​ចូលក្នុង​ឆ្នាំង ទុកអោយ​ឡើង​ប្រេង​បន្តិច ដាក់​ម្ទេស​ក្រហម ប្រហុក រឺ កាពិ កូរ​អោយ​

រៀង​ក្រហម ដាក់​គ្រឿង​បុក​ចូល កូរ​អោយ​សព្វ​ឡើង​ឈ្ងុយ ហើយ​ដាក់​សណ្ដែកដី និង គ្រឿងការី​ចូល ( បើសិនជា​ស្ងួត ដាក់​បន្ថែម​ខ្ទិះ​ចុង​ចូល​បន្តិច )

- ដាក់​បង្គា ស្ករស អំបិល ទឹកត្រី និង​ម្សៅ​ស៊ុប កូរ​ចូលគ្នា​អោយ​សព្វ ទើប​ដាក់​ខ្ទិះ​ចុង​ចូល ទុក

អោយ​ពុះរួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត ដាក់​ត្រប់វែង ខ្ទឹមបារាំង និង​ដំឡូងបារាំង​ចូល ទុកអោយ​ឆ្អិន​បន្លែ ហើយ​ចាក់​ទឹកដោះគោឆៅ​ចូល ទុកអោយ​ពុះ​ម្ដងទៀត រួច​ជាការ​ស្រេច ។

​ជាធម្មតា បើ​យើង​ស្លរ​របៀប​គ្រួសារ​តូច យើង​អាចដាក់​បង្គា ..តែបើ​ស្លរ​ជា​របៀប​គ្រួសារ​ធំ និង ពិធី​ផ្សេងៗ​គេ​ប្រើ សាច់មាន់ រឺ សាច់ជ្រូក​លាយ​គ្នា ហើយ​ដាក់​បន្លែ​មាន​ច្រើនជាង​នេះ ដូចជា​ថែម សណ្ដែក​គួរ ត្រប់​ពុត​ញ​ង ជាដើម .....​។​ល ៕