- ជើងមាន់សកស្បែករួចកន្លះគីឡូក្រាម
- គល់ស្លឹកគ្រៃ ៦គល់
(កាត់ខ្លីៗ ដំអោយបែក),
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ៣ស្លាបព្រាកាហ្វេ
- ខ្ញី ១ខាំ
(ហាន់ជាបន្ទះស្តើងៗ)
- ទឹកត្រី ១កូនចានចង្កឹះ
- ទឹកខ្មេះកន្លះកូនចានចង្កឹះ
- ទឹក
២កូនចានចង្កឹះ
- ម្ទេសតាមចំនូលចិត្ត(ហាន់ប្រឆិតៗស្តើងៗ
ឬ ដាក់ទាំងមូល)
- ស្លឹកក្រូច ៥សន្លឹក
(ហាន់ជាសរសៃស្តើងៗ)
- ខ្ទឹមស (ហាន់ជាចំណិតស្តើងៗ)
- ក្រូច(សម្រាប់ធ្វើតែក្រូចឆ្មា) ១០ផ្លែ (ពុះជាពីរ)។
វិធីធ្វើ៖
- យកជើងមាន់លាងទឹកអោយស្អាត
កាត់ក្រចកចេញ រួចកាត់ជាពីរ
- ដាក់ជើងមាន់ក្នុងឆ្នាំង
- ដាក់អំបិល២ស្លាបព្រាកាហ្វេរ, ស្ករបន្តិច, គល់ស្លឹកគ្រៃពីរបីចំណិត, ខ្ញីបីបួនចំណិត និងទឹកចូល
គ្នារួចដាក់ដាំរហូតដល់ជើងមាន់ឆ្អិនល្អ(ក្នុងអំឡុងពេលនោះឧស្សាហ៍ដួសពពុះចោល) ប្រហែលជា
៥នាទី។ បន្ទាប់មកដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា២០នាទី។
វិធីលាយទឹកត្រី៖
- លាយស្ករស១ស្លាបព្រាបាយ ទឹកខ្មេះ
ទឹក និងអំបិល ១ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ
- ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប
- ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ចូល
- ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល
រួចគ្របអោយជិតទុកមួយថ្ងៃអាច
ញាំបាន ប្រសិនជាក្លាសេក្ន៧ងទូទឹកកក
ឱ្យត្រជាក់នោះកាន់តែឆ្ងាញ់ថែមទៀត។
*** គួរបញ្ជាក់ថាជ្រក់ជើងមាន់នោះត្រូវបានគេដាក់លក់ក្នុង១គីឡូក្រាមចន្លោះពី១០ទៅ១៥ដុល្លា
ដែលតម្លៃនេះ សមល្មមនិងសម្ថភាព
ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទិញមកបរិភោគគ្មានបញ្ហាអ្វី
នោះទេ។
ទោះជាយ៉ាងណានៅមិនទាន់មានប្រភពច្បាស់លាស់ណា
ដែលបង្ហាញពីប្រភពនៃការ
ធ្វើជ្រក់ជើងមាន់នេះនោះទេ៕