ញាំ ស្វាយបង្កង ជាមួយសាច់ជ្រូក

គ្រឿងផ្សំ​៖

- ស្វាយ​ស្ទើរ​ទុំ​មួយ​ផ្លែ 

- បង្កង​ទ្រើសៗ​១០​ក្បាល 

- សាច់​សុទ្ធ​ឬ​សាច់​ភ្លៅ​ជ្រូក​១​ខាំ​កន្លះ 

- ហេ​ប៊ី​មួយ​ក្ដាប់​តូច 

- ទឹកត្រី​ម្ទេស​លាយ​ពីរ​ស្លាបព្រា​ទឹកត្រី ពីរ​ស្លាបព្រា​ស្ករ 

- ក្រូចឆ្មារ​កន្លះ 

- ផ្លែ​ខ្ទឹមស​ពីរ បី​កំពឹស 

- ម្ទេស​ចិញ្ច្រាំ 

- ជីរសាំងក្រហ៊ុំ ជីរ​ក្រអូប​សណ្ដែកដី​លីង ខ្ទឹម​បំពង​


របៀប​ធ្វើ​៖

-​ស្វាយ​ចិត​សំបក ហើយ​ឈូស​សរសៃ​ធំ​ល្មម បង្កង​ស្ងោរ​ឆ្អិន​បកសម្បក​សំអាត​អាចម៍ ហែក​ជា​ពីរ​ជា​បី​។ ហេ​

ប៊ី​ត្រាំ​ទឹក​សណ្ដែក​ស្អាត​បុក​ឱ្យ​ម៉ត់​។​

-​សាច់​ស្ងោរ​ឆ្អិន​ហាន់​តូចៗ ជីរ​លាង​សំអាត​ហើយ​ហាន់​តូចៗ​ដែរ​។​

-​ត្រូវ​ចាំ​ទឹកត្រី ត្រូវ​លាយ​ឱ្យ​សព្វ ហើយ​លៃ​តាម​ស្វាយ​ជូរ ឬ​ផ្អែម​ដើម្បី​លៃ​ពី​ស្ករ ឬ​ក្រូចឆ្មារ​ក្នុង​ទឹកត្រី​។​

-​លាយ​គ្រប់​គ្រឿងគ្រៅ​ទាំងអស់​ចូលគ្នា ហើយ​ភ្លក្ស​ឱ្យ​ល្មមមាត់​ជាការ​ស្រេច ៕